ព័ត៌មានជាតិ

សត្វក្របី ៣ក្បាល ដែលបាត់បង់ក្នុងអំពើចោរកម្ម ត្រូវសមត្ថកិច្ចនគរបាល ស្រាវជ្រាវរកឃើញ និងកំណត់មុខសញ្ញាជនសង្ស័យ

បាត់ដំបង: នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៣និ១០នាទី អនុវត្តតាមបទបញ្ជារបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំង យោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អអិការនគរ បាលស្រុកសង្កែ ដឹកនាំកម្លាំងសហការជាមួយនគរបាលស្រុកគាស់ក្រឡដែលមានលោកវរសេនី យ៍ឯក ប៉ាង ហៀង ជាអធិការនគរបាលស្រុក ធ្វើការស្រាវជ្រាវ រកឃើញសត្វក្របីចំនួន ០៣ក្បាល ដែលបានបាត់បង់ដោយករណីចោរកម្មក្នុងមូលដ្ឋានស្រុកសង្កែកន្លងមក ។

សូមជម្រាបជូនថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាចន្លោះពីម៉ោង០៦និង០០នាទីយប់ រហូត ដល់ វេលាម៉ោង០៨និង០០នាទី ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចអូរដៃអំពិលទឹក ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអំពើលួច(ចោរលួចយកសត្វក្របី) មួយកើតឡើងបង្កដោយជនមិនស្គាល់អត្ដសញ្ញាណ បានធ្វើសកម្មភាពលួចយក សត្វក្របីឈ្មោលចំនួន០៣ក្បាល ដែលជារបស់ជនរងគ្រោះឈ្មោះ យឹង ឈៀក ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅក្រុម០៦ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ដបាត់ដំបង ។

ក្រោយកើតហេតុជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកសង្កែ ហើយឆ្លងតាមរយ:ការសហការស្រាវជ្រាវនេះទើបឈានដល់ការរកឃើញសត្វក្របីទាំងនេះ និងបានប្រគល់ជូនជនរងគ្រោះជាម្ចាស់ក្របីវិញ រីឯមុខសញ្ញាដែលជាជនសង័្សយក្នុងករណីនេះសមត្ថកិច្ចនគរបាលកំណត់អត្តសញ្ញាណបានហើយ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមផ្លូវច្បាប់ ៕

មតិយោបល់