ព្រះវិហារៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង១០និង១០នាទី កម្លាំងការិយាល័ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុករវៀង បានចុះបង្ក្រាបករណីរក្សាទុកឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះជនសង្ស័យឈ្មោះអឹម យ៉ែន នៅភូមិអូរពោធិ៍ ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់(ស្រី១) ១-ឈ្មោះ អឹម យ៉ែន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងសិប្បកម្ម ។ ២-ឈ្មោះ ងឹម សុខងិន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ។
វត្ថុតាង និងសម្ភារៈចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន១៣កញ្ចប់ (តូច៦-ធំ៧), ទូរស័ព្ទ ២គ្រឿង និងប្រាក់ខ្មែរចំនួន១១០០០០០រៀល។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់