កណ្តាលៈ កាលពីវេលាម៉ោង ១៦ និង០០នាទីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចភូមិស្លែងមានជ័យ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល មានករណីអំពើហិង្សា ដោយចេតនាមួយកើតទ្បើង។
ជនរងគ្រោះឈ្មោះ ម៉ី ម៉ន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល (របួសដើមដៃខាងឆ្វេង)។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ សែម សន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ មានទីលំនៅភូមិស្លែងមានជ័យ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល (អវិជ្ជមាន)។
វត្ថុតាងចាប់យក៖ កាំបិតកញ្ចែតដង ធ្វើពីឬស្សីចំនួន ០១ ប្រវែង ៣៩ សង់ទីម៉ែត្រ។
ដំណើររឿង៖ នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុ ជនរងគ្រោះ បានធ្វើដំណើរមកលេងបងប្អូន នៅភូមិស្លែងមានជ័យ ឃុំឈ្វាំង បន្ទាប់មកជនរងគ្រោះ ក៏បានទៅចូលរួមផឹកស៊ីជាមួយជនសង្ស័យឈ្មោះ សែម សន។
ក្រោយពីបានផឹកស៊ី បានមួយសន្ទុះ អ្នកទាំង២នាក់ បានទាស់ពាក្យសម្ដីឈ្លោះប្រកែកគ្នា រួចជនសង្ស័យ បានយកកាំបិតកញ្ចែតកាប់ទៅលើជនរងគ្រោះ ចំដើមដៃខាងឆ្វេង បណ្ដាលឲ្យរងរបួស។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យភ្នំពេញ។ ចំណែកជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឈ្វាំង ឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកពញាឮ ដើម្បីសាកសួរ និងបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់