ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខាត់ខ្លួនចោរប្លន់ម៉ូតូបន្ទាប់ពីធ្វើសកម្មភាពមិនបានមួយចំអិនកំពឹសផងនៅស្រុកកំពង់រោទ៌

ស្វាយរៀងៈ នៅនៅទី៨ ខែឧសភា ឆ្នាំ២០២០ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការដ្ឋាននគបាលខេត្តស្វាយរៀងតាមប្រម៉ាញ់ក្រុមចោរប្លន់២នាក់ដែលស្ទាក់ប្លន់ម៉ូតូប្រជាពលរដ្ឋទាំងកណ្តាលថ្ងៃដោយប្រើកាំបិតចុងស្រួចផ្ជង់ប្លន់យកម៉ូតូបានសម្រេចក៏ប៉ុន្តែត្រូវសមត្ថកិច្ចតាមប្រម៉ាញ់រយៈពេល២ថ្ងៃបង្ក្រាបបានម្នាក់និងរិបអុសម៉ូតូបាន២គ្រឿង។

ជនរងគ្រោះខាងលើមានឈ្មោះយ៉ាន់ មាសស្នេហ៌ ភេទស្រី អាយុ២៧ឆ្នាំរស់នៅភូមិ សំឡីខាងជើង ឃុំសំឡី បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីរសៀលមានក្រុមចោរមានគ្នា០២នាក់បានជិះម៉ូតូ១គ្រឿងមកស្ទាក់ផ្លូវរួចយកកាំបិតចុងស្រួចមកភ្ជង់ប្លន់យកម៉ូតូនៅចំណុចកណ្តាលវាលស្រែនៅចំណុចខាងកើតភូមិសំឡីខាងជើងប្រមាណ៥០០ម៉ែត្រខណៈជនរងគ្រោះជិះម៉ូតូមានដឹកកូនអាយុ៤ឆ្នាំទៅទទួលឪពុកឈ្មោះអ៊ុក រ៉ែន អាយុ៥២ឆ្នាំទៅរកចាប់ត្រីនៅក្នុងបឹងតាប៉ោ ក៏ត្រូវក្រុមចោរស្ទាក់ប្លន់ម៉ូតូម៉ាកហុងដាសេ១២៥ ១គ្រឿងពណ៌ខ្មៅសារី២០២០គេចខ្លួនបាត់ភ្លាមៗ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះភ្លាមសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានសហការជាមួយសមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍បានចុះស្រាវជ្រាវជុំវិញករណីនេះ។រហូតមកដល់ថ្ងៃទី៧ខែឧសភាឆ្នាំ២០២០២វេលាម៉ោង២១និង១១នាទី ក៏មានប្រជាពលរដ្ឋឈ្មោះស៊ុ ចាន់ណា ភេទប្រុស អាយុ២៧ឆ្នាំមានទីលំនៅភូមិឬស្សីលៀប ឃុំសំយោង ស្រុកកំពង់រោទិ៍ បានរាយការណ៍មកថា: កាលពីថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០វេលាម៉ោង២១និង០០នាទី មានក្មេងប្រុស២នាក់បានយកម៉ូតូម៉ាកហុងដាC125 មួយគ្រឿងមកផ្ញើរនៅផ្ទះរបស់ខ្លួន ហើយមិនឃើញមកយកវិញ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចយើងក៏បានចុះដល់លំនៅឋាន ឈ្មោះស៊ុ ចាន់ណា ក៏បានឃើញម៉ូតូម៉ាកហុងដាមួយគ្រឿង ដែលពាក់ព័ន្ធក្នុងករណីខាងលើនៅផ្ទះនោះមែន ហើយសមត្ថកិច្ចយើង ក៏បានធ្វើការចាប់យកមកប៉ុស្តិ៍រដ្ឋបាលសំយោងនិងធ្វើការសាកសួរ ហេតុផលឈ្មោះស៊ុ ចាន់ណា បានផ្តល់ព័ត៌មានថាអ្នកដែលយកម៉ូតូមកផ្ញើរ នោះខ្លួនបានស្គាល់ម្នាក់ឈ្មោះផៃ ធា ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិកំពោតស្គា សង្កាត់ច្រកម្ទេស។

បន្ទាប់ពីទទួលបានពត៌មានដូច្នេះ នៅវេលាម៉ោង០៦ព្រឹកសមត្ថកិច្ចយើងក៏បានសុំការអនុញ្ញាតពីលោកព្រះរាជអាជ្ញា ធ្វើការឆែកឆេរនិងឃាត់ខ្លួនជនសង្ស័យឈ្មោះផៃ ធា ព្រមទាំងចាប់យកបានម៉ូតូម៉ាកExciterដែលជាមធ្យោបាយធ្វើសកម្មភាពដើម្បីបញ្ជូនមកការិយាល័យជំនាញធ្វើការសាកសួរបន្ត។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះផៃ ធា បានឆ្លើយសារភាពថា: ខ្លួននិងឈ្មោះពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ពិតជាបានរួបរួមគ្នាធ្វើសកម្មភាពប្លន់យកម៉ូតូម៉ាកហុងដាC125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ មួយគ្រឿងកាលពីថ្ងៃទី៦ខែ៥ឆ្នាំ២០២០នៅភូមិសំឡីពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនិងកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀតយកមកផ្តន្ទាទោសតាមច្បាប់៕

 

មតិយោបល់