កណ្តាលៈ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២និង០៥នាទី ត្រង់ចំណុចតូបលក់ពោតស្ងោរឈ្មោះ ភក្រ័ កញ្ញា ភេទស្រី ភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ករណីប៉ុនប៉ងអំពើលួច(ធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទអ្នកដំណើរ ០៥លើក)។
ជនរងគ្រោះឈ្មោះ ភក្រ័ កញ្ញា ភេទស្រី អាយុ ១០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យចំនួន ០២នាក់ (ឃាត់ខ្លួន)៖
១-ឈ្មោះ ផាត ហង្ស ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
២-ឈ្មោះ ជា លីហាវ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់រទេះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
វត្ថុតាងចាប់យកបាន៖
-ទូរស័ព្ទដៃ ០១ គ្រឿងម៉ាក HUAWEI ពណ៌ទឹកប្រាក់
មធ្យោបាយធ្វើសកម្មភាព៖
-ម៉ូតូ០១គ្រឿង ម៉ាកសង់ C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ផ្លាកលេខ ភ្នំពេញ 1AR-0368 បិតស្កុត ពណ៌ស ឡើងតែមឆ្នាំ២០២០
សភាពរឿងហេតុ៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ផាត ហង្ស បានជិះម៉ូតូជារបស់ឈ្មោះ ជា លីហាវ បើកឌុបឈ្មោះ ជា លីហាវចេញពីភូមិ ចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្ត កណ្តាល លុះពេលជិះចេញពីភូមិ ចុងកោះបាន បន្តិច ក៏
បានជួបជាមួយនិងឈ្មោះ អ៊ីវ ភេទប្រុស កំពង់ជិះម៉ូតូតាមផ្លូវម៉ាក Smash ពណ៌ខ្មៅ ពុំចាំផ្លាកលេខ ហើយពេលនោះជនសង្ស័យឈ្មោះ ផាត ហង្ស បាននិយាយបបួលឈ្មោះ អ៊ីវ ចេញឆក់ទូរសព្ទ័គេតាមផ្លូវ បន្ទាប់ពីនិយាយគ្នារួច ជនសង្ស័យទាំង០២នាក់ និងឈ្មោះ អ៊ីវ ក៏បាននាំគ្នាជិះម៉ូតូចេញមកតាម
ផ្លូវជាតិលេខ៥ លុះជិះមកដល់ចំនុចកើតហេតុ ជនសង្ស័យទាំង០២នាក់ក៏ក្រឡេកឃើញទូរស័ព្ទរបស់ជនរងគ្រោះដាក់ក្នុងកញ្ឆេរជ័រក្នុងតូបលក់ពោត រួចជនសង្ស័យទាំង០២នាក់ ក៏ជិះម៉ូតូហួសបន្តិច ចំណែកឈ្មោះ អ៊ីវ ក៏ជិះម៉ូតូហួសទៅមុនបាត់ទៅ
បន្ទាប់មកជនសង្ស័យទាំង០២នាក់ ជិះម៉ូតូត្រឡប់មកឈប់នៅមុខតូបលក់ពោតរបស់ជនរងគ្រោះវិញ ក្នុងពេលនោះជនសង្ស័យឈ្មោះ ផាត ហង្ស បានចុះពីលើម៉ូតូដើរទៅលួចទូរស័ព្ទរបស់ជនរងគ្រោះដែលដាក់
ក្នុងកញ្ឆេរជ័រ រួចបម្រុងឡើងជិះម៉ូតូ ភ្លាមនោះម្តាយជនរងគ្រោះដែលលក់ពោតនៅចិញ្ចើមផ្លូវម្ខាងទៀតបានឃើញក៏ស្រែកថា៖ ចោរ
លួចទូរស័ព្ទ ក្នុងពេលនោះជនរងគ្រោះបានស្ទុះទៅចាប់កញ្ឆក់យកទូរស័ព្ទមកវិញ ហើយក៏ផ្អើលឆោឡោ ខណៈនោះជនសង្ស័យទាំង ០២នាក់ បានផ្តួលម៉ូតូហើយរត់គេចខ្លួនចូលក្នុងព្រៃក្បែរផ្លូវជាតិ ហើយប្រជាពលរដ្ឋក៏នាំគ្នាចាប់ឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យនគរបាលប៉ុស្តិ៍ព្រែកតាទែន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ផាត ហង្ស បានសារភាពថា៖ ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ និងលួចទូរស័ព្ទបាន
ចំនួន ០៤លើក៖
-លើកទី១ នៅថ្ងៃទី ខែពុំចាំ ក្នុងឆ្នាំ២០១៩ ធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក OPPO ពីអ្នកដំណើរនៅមុខផ្សារឧដុង្គ យកទៅលក់
នៅក្រោមស្ពានលីយ៉ុងផាត់បានប្រាក់ ១០ដុល្លារ។
-លើកទី២ នៅថ្ងៃទី ខែពុំចាំ ក្នុងឆ្នាំ២០១៩ ឈ្មោះ និត ភេទប្រុស ជិះម៉ូតូម៉ាកគុប៩០ ឌុបខ្លួន ហើយខ្លួនបានធ្វើសកម្មភាពឆក់ទូរស័ព្ទ
ពីមនុស្សស្រីតាមផ្លូវជាតិលេខ៥ ម្តុំភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ មិនបានសម្រេច។
-លើកទី៣ នៅថ្ងៃទី ខែពុំចាំ ក្នុងឆ្នាំ២០១៩ ឈ្មោះ និត ភេទប្រុស ជិះម៉ូតូម៉ាកគុប៩០ ឌុបខ្លួន ហើយខ្លួនបានធ្វើសកម្មភាពឆក់ទូរស័ព្ទ
ពីមនុស្សស្រីកំពង់និយាយទូរស័ព្ទនៅឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម បានទូរស័ព្ទ ០១គ្រឿងម៉ាក OPPO លក់នៅផ្សារ
ព្រែកព្នៅ បានប្រាក់ ១០ម៉ឺនរៀល។
-លើកទី៤ នៅថ្ងៃទី ខែពុំចាំ ក្នុងឆ្នាំ២០១៩ ឈ្មោះ និត ភេទប្រុស ជិះម៉ូតូម៉ាកគុប៩០ ឌុបខ្លួន ហើយខ្លួនបានធ្វើសកម្មភាពឆក់ទូរស័ព្ទ
ពីមនុស្សស្រីកំពង់ជិះម៉ូតូនិយាយទូរស័ព្ទនៅមុខយឿត្រីព្រែកព្នៅបានទូរស័ព្ទ ០១គ្រឿងម៉ាក OPPO លក់នៅផ្សារកណ្តាល ក្រុងភ្នំពេញបានប្រាក់ ៥០ដុល្លារ ។ ចំណែកឈ្មោះ ជា លីហាវ បានសារភាពថា៖ ខ្លួនទើបតែចូលរួមធ្វើសកម្មភាពជាមួយឈ្មោះ ផាត ហង្ស ជាលើកទី១ នៅថ្ងៃកើតហេតុនេះទេ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើកំពុងឃាត់ខ្លួន នៅអធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់