កំពង់ធំៈ នៅថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទីល្ងាច មានករណីអគ្គិភ័យឆេះរោងលក់ដូរមួយកន្លែង ស្ថិតនៅ ភូមិនិមិត្ត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ម្ចាស់រងគ្រោះឈ្មោះ តែម សូត ភេទប្រុស អាយុ៤៤ឆ្នាំ ផ្ទះដែលឆេះប្រភេទសំណង់ រោងលក់ដូរ ធ្វើអំពីឈើទំហំ ៥មx៧ម ដំបូលប្រក់ស័ង្កសី ។
ខូចខាត៖ ឆេះរោង០១ខ្នង ទាំងស្រុងទំហំ ៥មx៧ម និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។
មូលហេតុ៖ បណ្តាលមកពីធ្វេសប្រហែសភ្លើងចង្រ្កាន ។
ករណីនេះ សមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍នោះទេ ដោយសារផ្តល់ព័ត៌មានឲ្យយឺតយ៉ាវពេក មិនអាចជួយបានទាន់ពេលវេលា ៕
មតិយោបល់