ភ្នំពេញៈ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣ រួមទាំងលោកមេភូមិត្រពាំងពោធិ និងប្រជាការពារ ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវបេតុង ខាងមុខរោងចក្រQMI ក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបងប្អូនអាជីវករលក់បន្លែ ត្រី សាច់ យកចំណីផ្លូវក៏ដូចជារំលោភលើផ្លូវ ដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន ដែលមានភាពស្ទះចរាចរណ៍ ពិបាកក្នុងការធ្វើដំណើរទាំងទៅទាំងមក ក្នុងការរៀបចំសណ្តាប់ធ្នាប់ខាងលើគឺ ដើម្បីឲ្យមានភាពងាយស្រួល បាត់ការកកស្ទះចរាចរណ៍ និងមានសោភណភាពល្អតាមដងផ្លូវ។
ក្នងឱកាសនេះផងដែរ អាជ្ញាធរសង្កាត់ចោមចៅទី៣ ក៏សូមសំណូមពរដល់បងប្អូនអាជីវករទាំងអស់ដែលលក់នៅតាមបណ្តោយផ្លូវបេតុងខាងលើ សូមមេត្តជួយសហការនិងរៀបចំទាំងអស់គ្នាដើម្បីឲ្យមានភាពកាន់តែល្អប្រសើរឡើង និងងាយស្រួលក្នុងការធ្វើដំណើរទាំងអស់គ្នា៕
មតិយោបល់