ប៉ៃលិនៈ កាលពីវេលាម៉ោងប្រហែល ៥ និង២០នាទីល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ករណីហិង្សាមួយ នៅចំណុចផ្ទះរបស់ឈ្មោះ អ៊ូក ភេទប្រុស នៅទល់មុខសណ្ធាគារសួនរីករាយ ស្ថិតក្នុងកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនបង្កឈ្មោះ ឈីង ចំរ៉ុង ហៅ ប្រុស ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងឈើ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានវ៉ៃទៅលើជនរងគ្រោះឈ្មោះ ទេស ចន្នី (ត្រូវជាមិត្តភ័ក្ត) ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាងកញ្ចក់ រស់នៅភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យរបួសស្រាល (បែកក្បាលលើចញ្ចើមខាងឆ្វេង)
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាននាំខ្លួន ជនបង្កយកមកសាកសួរ ហើយជនបង្កក៏សារភាព នូវកំហុសរបស់ខ្លួនដែលបានប្រពឹត្តិ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់