ព័ត៌មានជាតិ

Update៖ ជនបរទេស ២នាក់ អង្គុយផឹកស្រា ធ្លាក់ចូលទន្លេ បណ្ដាលឲ្យរបួសធ្ងន់ស្រាល

ភ្នំពេញៈ ជនបរទេស២នាក់អង្គុយផឹកលើខៀនសួនច្បារមាត់ទន្លេរអិលធ្លាក់ចូលទន្លេម្នាក់របួសធ្ង ន់និងម្នាក់ទៀតចុះជួយរបួសស្រាល កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី ៩ខែឧសភា ឆ្នាំ ២០២០ ស្ថិតនៅមាត់សួនច្បារមាត់ទន្លេក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។

ជនរបរទេសជាបុរសទាំង ២នាក់ មិនដឹងថាជាជនជាតិអ្វីនោះទេ?

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជនបរទេសទាំងពីរនាក់ អង្គុយផឹកស្រានៅលើសួនច្បារមាត់ទន្លេខាងលើ ស្រាប់តែម្នាក់ក្នុងចំណោមពួកគេបានរអិលរមាល ធ្លាក់ចុះទៅមាត់ទឹករងរបួសធ្ងន់ភ្លាមៗ នោះដៃគូរដែលផឹកជាមួយគ្នាក៏ចុះទៅជួយស្រាប់តែរអិលរមាលធ្លាក់ចុះរងរបួសស្រាល ។

ក្រោយពីកើតហេតុសមត្ថកិច្ច មូលដ្ឋានបានមកដល់ ទាក់ទងរថយន្តសង្គ្រោះរបស់មន្ទីពេទ្យកាល់ម៉ែតដឹងជនរងគ្រោះ ដែលរងរបួសធ្ងន់ទៅមន្ទីពេទ្យ៕

មតិយោបល់