ព័ត៌មានជាតិ

ស្ងាត់ៗ ជនសង្ស័យលួចម៉ូតូសិស្សវិទ្យាល័យក្រុងក្រចេះ យកទៅបាត់សមត្ថកិច្ចបានត្រឹមតែទទួលពាក្យបណ្ដឹង

ក្រចេះ: ប្រជាពលរដ្ឋបានប្រាប់ Post News ថា នៅវេលាម៉ោង ៣រសៀលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២០ មានករណីជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូ ម្ដុំសួនកុមារនៅវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្រគរ សង្កាត់/ក្រុង/ខេត្តក្រចេះ យកទៅបាត់។

ជនរងគ្រោះមានមុខរបរ ជាសិស្សវិទ្យាល័យក្រុងក្រចេះ រៀនថ្នាក់ទី៩ ម៉ូតូម៉ាក ហុងដា Dream ២០១៨ ១គ្រឿង ពាក់ផ្លាកលេខ ក្រចេះ 1D-9615 ក្រោយពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ក្រចេះ ដើម្បីធ្វើការស្រាវជ្រាវ។

ជនរងគ្រោះបានបន្តទៀតថា នៅម្ដុំនិងបាត់ម៉ូតូអស់ជាច្រើនគ្រឿងមកហើយ ប៉ុន្តែសមត្ថកិច្ចមិនទាន់ចាប់ជនសង្ស័យបាននៅឡើយទេ ចំណែកគាត់វិញគ្មានសង្ឃឹមរកម៉ូតូគាត់មកវិញឃើញទេ៕

មតិយោបល់