ព័ត៌មានជាតិ

Updated៖ អាសូរណាស់! បុរសកម្មករដែកម្នាក់ ត្រូវរថយន្តមិនចាំម៉ាកបុកស្លាប់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតត្រង់ចំណុចមុខវត្តជ្រោយអំពិល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រថយន្តមិនស្គាល់ម៉ាក និងផ្លាកលេខ អ្នកបើកបរមិនស្គាល់ឈ្មោះ បើករត់គេចពីកន្លែងកើតហេតុ កំពុងស្រាវជ្រាវបន្ត ធ្វើដំណើរលើផ្លូវជាតិលេខ១ ពីលិចទៅកើត លុះមកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1A-3236 អ្នកបើកបរឈ្មោះ គុន សុភាព ភេទប្រុស អាយុ ២៤ឆ្នាំ (ស្លាប់) មុខរបរកម្មករដែក ស្នាក់នៅឃ្លាំងដែក ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មូលហេតុ៖ អ្នកបើកបររថយន្តបើកលឿនខ្ជីខ្ជា មិនប្រុងប្រយ័ត្ន។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងកើតហេតុខាងលើ វាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់