ព័ត៌មានជាតិ

រថយន្ត២គ្រឿងពន្លះគ្នាបណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់នៅខេត្តកំពង់

កំពង់ឆ្នាំង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីបណ្តាលឲ្យមនុស្ស២នាក់ បានរងរបួសដោយរថយន្តធន់ធំ បែកកង់មុខជ្រុលទៅបុករថយន្តធន់ធំដូចគ្នា បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង២០ នាទីព្រឹកថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០២០ នៅចន្លោះបង្គោល គីឡូម៉ែត្រលេខ54 និង55 ស្ថិតនៅក្នុងភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុមានរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង3A-0707 បើកបរដោយឈ្មោះ អ៊ូ តង់ភេទប្រុស អាយុ30ឆ្នាំ បានធ្វើដំណើរ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្តបានបែកកង់មុខខាងឆ្វេង រួចរ៉េចង្កូតមកឆ្វេង បុករថយន្ត ម៉ាកអ៉ីហ្សុយៗ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2643 បើកបរដោយឈ្មោះ សាំង សិលាភេទប្រុស អាយុ33 ឆ្នាំ ដែលកំពុងធ្វើដំណើរ ទិសដៅ ពីជើងទៅត្បូង (ច្រាស់ទិសគ្នា) តែម្ដង និងរបួសមនុស្ស២នាក់ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងបច្ចុប្បន្ន រថយន្តទាំង២ ត្រូវបានកម្លាំងជំនាញ យកទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីរងចាំការដោះបន្ត៕

 

មតិយោបល់