ព័ត៌មានជាតិ

Updated៖ រន្ធត់ណាស់! ព្រោះគំនុំយុវជនម្នាក់ដេកស្លាប់លើពុំនូកខ្សាច់យ៉ាងអាណោចអធ័ម

តាកែវៈ នៅវេលាម៉ោង ១០និង០០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ មានករណីឃាតកម្ម ១កើតឡើងត្រង់ចំណុចមុខមន្ទីរការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ ស្ថិតក្នុងភូមិបី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

បង្កឡើងដោយជនសង្ស័យ ១ក្រុមមានគ្នាប្រហែលពី ៤នាក់ទៅ៥នាក់ជិះម៉ូតូ ២គ្រឿងម៉ាកEXCITER GP(150)ពណ៌ទឹកប៉ិចចាស់ គ្មានផ្លាកលេខនិង
ម៉ូតូ ១គ្រឿង ទៀតមិនស្គាល់ម៉ាក។ បានធ្វើសកម្មភាពយកពូថៅនិងដាវជិះដេញកាប់ទៅលើជនរងគ្រោះចំនួន ៣នាក់ ដែលកំពុងជិះម៉ូតូ ១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FR-4246 ទិសដៅស្របគ្នាពីកើតមកលិច។
1.ឈ្មោះ ប៉ុល រឿនមករា ភេទប្រុស អាយុ ១៧ឆ្នាំ កសិករ (ស្លាប់) នៅកន្លែងកើតហេតុ។
2.ឈ្មោះ មុត ចិនមិថុនា ភេទប្រុស អាយុ ២១ឆ្នាំ កសិករ របួសធ្ងន់។
3.ឈ្មោះ ហេង ស៊ីណា ភេទប្រុស អាយុ ១៨ឆ្នាំ សិស្ស របួសធ្ងន់ អ្នកទាំងបីនាក់រស់នៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ធ្វើសកម្មភាពរួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់។ លុះដល់ម៉ោង ១១និង២២នាទីនាថ្ងៃខែ ឆ្នាំដដែលកម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយ កម្លាំងមូលដ្ឋាន អ/ហ ក្រុងដូកែវ សរុបចំនួន ២០នាក់ ដឹកនាំដោយលោកវ/ឯក.ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនយុត្តិធម៌ ចុះល្បាតដល់ចំណុចផ្លូវលំភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានប្រទះឃើញមនុស្សម្នាក់ជិះម៉ូតូមានភិនភាគ ដូចម៉ូតូធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ
ក៏បានធ្វើការឃាត់ម៉ូតូ ម៉ាកEXCITER GP 150 ពណ៌ទឹកប៉ិចចាស់ គ្មានផ្លាកលេខឲ្យឈប់ ដើម្បីត្រួតពិនិត្យពេលត្រួត
ពិនិត្យ ឃើញម៉ូតូមានស្នាមដួលប្រឡាក់ដីខ្សាច់ថ្មីៗ ដូចកន្លែងពុំនូកខ្សាច់ជនរងគ្រោះដួលម៉ូតូហើយត្រូវគេកាប់ស្លាប់
បានឆ្លងយោបល់ទៅលោកជីវ.ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានបង្គាប់ឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យនិងម៉ូតូ
យកមកធ្វើការសាកសួរ។

ជនសង្ស័យឈ្មោះ ខាត់ សង្ហា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

វត្តុតាងចាប់យករួមមាន៖
-ម៉ូតូជនរងគ្រោះនិងពូថៅ ន/ប ក្រុងរក្សាទុក
-ម៉ូតូសង្ស័យ អ/ហ ខេត្តរក្សាទុក

ចំពោះសពជនរងគ្រោះត្រូវបានកម្លាំង ន/ប ក្រុងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ មានគំនុំនឹងគ្នា។

ករណីនេះ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់