ព័ត៌មានជាតិ

វ៉ាជែងប៉ះម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យរបួសធ្ងន់ម្នាក់នៅស្រុកអូរាំងឪ

ត្បូងឃ្មុំ: ករណី គ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យរបួសធ្ងន់ម្នាក់កាលវេលាម៉ោង០៥និង០០ នាទីព្រឹកថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២០ លើផ្លូវ ជាតិលេខ១១ត្រង់ចំណុចមុខផ្ទះឈ្មោះសាំង ទន់ ស្ថិតនៅភូមិ លេខ៥ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ រវាងម៉ូតូ និងអ្នកថ្មើរជើង
ម៉ូតូបង្កម៉ាកស្មាស់ពណ៏ក្រហមគ្មានស្លាក លេខបើក បរដោយឈ្មោះនឿន គឹម ស្រ៊ាន ភេទស្រី អាយុ៤០ឆ្នាំជាតិខ្មែរ នៅភូមិសុក្រំជ្រុំ ឃុំគងជ័យស្រុកអូរាំងឪខេត្តត្បូងឃ្មុំ មកពីទិសខាង ជើងទៅត្បូងលុះដល់ចំណុចកើត ហេតុខាងលើ មានម៉ូតូមិនស្គាល់ម៉ាកជិះមកពី ក្រោយបានវ៉ាជែងហើយប៉ះដៃម៉ូតូក៍ទៅគៀរអ្នក ថ្មើរ ជើងឈ្មោះសង ទន់ ភេទស្រី អាយុ ៧០ឆ្នាំជាតិខ្មែរ នៅទំនាម ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កំពុងដើរ បណ្ដាលឱ្យដួលបោក ទៅលើគម្របលូររងរបួសធ្ងន់ ។
បច្ចុប្បន្នជនរងគ្រោះក្រោយពេលកើតហេតុ បានបញ្ជូន មកពីពេទ្យបង្អែកស្រុកវត្ថុតាងម៉ូតូ មួយ គ្រឿងបានមកយក មករក្សាទុកនៅអធិការដ្ឋាននរបាលស្រុកអូរាំងឪដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់