សៀមរាបៈ នៅវេលាម៉ោង០១និង២០នាទីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះតូបលក់អីវ៉ាន់ចាប់ហួយ នៅទល់មុខក្រុមហ៊ុនទិត្យហ៊ុន ផ្គត់ផ្គង់គ្រឿងសំណង់ នៅក្រុមទី១៥ ស្ថិតនៅក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ វិន ម៉ូនិ ភេទស្រី អាយុ៣៩ឆ្នាំ ជួលបន្ទប់ស្នាក់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។ បណ្តាលឲ្យឆេះរងការខូចខាតរួមមាន៖
តូបលក់អីវ៉ាន់ចាប់ហួយ ប្រវែង២ម៉ែត្រx៣ម៉ែត្រ ធ្វើអំពីដែកជញ្ជាំងស័ង្កសី ដំបូលប្រក់សង្ក័សី និងសម្ភារៈប្រើប្រាស់ខូចខាតទាំងស្រុង ។
មូលហេតុ៖ មកពីទុស្សេខ្សែចរន្តអគ្គិសនី ទើបបណ្តាលឲ្យមានអគ្គិភ័យ កើតឡើងបែបនេះ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ បញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលខេត្តចំនួន០២គ្រឿង ដើម្បីបាញ់ទឹកពន្លត់ ទើបគ្រប់គ្រងស្ថានការណ៍បាន កុំឲ្យភ្លើងឆេះរាលដាលបន្តទៀត ៕
មតិយោបល់