ព័ត៌មានជាតិ

ដុតបំផ្លាញសាច់មាន់ និងគ្រឿងក្នុងខូចគុណភាព ដែលនាំចូលមកពីប្រទេសថៃខុសច្បាប់ ចំនួន ២៥០គីឡូក្រាម

បាត់ដំបងៈយោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩និង១០ នាទី លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងចូលរួមពិធីដុតបំផ្លាញសាច់មាន់ និងគ្រឿងក្នុងមាន់ខូចគុណភាព ដែលនាំចូលមកពីប្រទេសថៃខុសច្បាប់ ចំនួន ៥ការ៉ុង ស្មើនឹង ២៥០គីឡូក្រាម ដកហូតពី ឈ្មោះ ផេន សម្បត្តិ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើការដុតបំផ្លាញចោលក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដោយមានការចូលរួមពីកម្លាំងជំនាញនានាជុំវិញស្រុក លោក យន់ សង្ហា អភិបាលរងស្រុកសំពៅលូន, លោក
ណុប សំអុល អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិស្រុក, លោកអនុសេនីយ៍ឯក កែវ តារា មន្ត្រីនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, លោក ឪ វុធ
សមាជិកក្រុមប្រឹក្សាឃុំសន្តិភាព ធ្វេីពិធីដុតបំផ្លាញសាច់មាន់ខាងលើបានចប់សព្វគ្រប់នៅវេលាម៉ោង ១០និង ២០នាទី នាថ្ងៃខែឆ្នាំដដែល៕

 

មតិយោបល់