ព័ត៌មានជាតិ

ករណីជនជាតិចិនបើករថយន្តស្ដារិច បុកម៉ូតូធូដេរ បណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ នៅក្រោយសាលាព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ។

ម៉ូតូម៉ាក ធូដេរ ពាក់ផ្លាកលេខ ភ្នំពេញ1IG -9990 បើកបរដោយនារីម្នាក់ រងរបួសធ្ងន់ ។
រថយន្តម៉ាក ស្តារិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BA-0381 បើកបរដោយបុរសជនជាតិចិន ០២ នាក់។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំង ឃាត់ខ្លួនជនជាតិចិន និងរថយន្ត ទៅរក្សាទុកនៅអធិការខណ្ឌដូនពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំពោះជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់