ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនអ្នករត់កង់បីម្នាក់ យកកាំបិតបុ័ងតោកាប់ក្បាលនិងដៃអ្នកលក់ដូរ បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទីយប់ មានករណីហិង្សាដោយយកកាំបិតបុ័ងតោកាប់ក្បាល និងដៃបាក់ឆ្អឹងប្រអប់ដៃខាងឆ្វេងជនរងគ្រោះ នៅចំណុចមុខផ្ទះលេខ ២៩៦G ភូមិបាក់ទូក ក្រុមទី៥ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ វ៉ាន់ ថារិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ រត់កង់បី ដែលមានអាស័យដ្ឋាននៅផ្ទះលេខ២៩៦G ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះឈ្មោះ ឡៅ សុខខេង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ ២៩៦ផ្លូវលំ ភូមិបាក់ទូក ក្រុម៥ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សម្ភារ:ដកហូត៖ កាំបិតបុ័ងតោដងឈើចំនួន០១ដើម។

តាមសមត្ថកិច្ចឲ្យដឹងថានៅថ្ងៃ ខែឆ្នាំខាងលើ ជនសង្ស័យបានផឹកស៊ីមុខផ្ទះរួចដើរមកទិញបារី បានជួបជនរងគ្រោះជិះម៉ូតូចូលមកផ្ទះ ក៏មានការឌឺដងបានឈ្លោះប្រកែកគ្នា បន្ទាប់មកបង្កហិង្សាវាយតប់គ្នា ហើយជនសង្ស័យបានយកកាំបិតកាប់លើជនរងគ្រោះ បណ្តាលឲ្យរបួសត្រូវក្បាល និងបាក់ឆ្អឹងប្រអប់ដៃ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ក្រោយទទួលបណ្តឹងកម្លាំងសមត្ថកិច្ច ចុះអន្តរាគមន៍ឃាត់ជនសង្ស័យយកមកប៉ុស្តិ៍សួរនាំ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់