ព័ត៌មានជាតិ

រថយន្តបើកបុកម៉ូតូឆ្លងផ្លូវ បណ្ដាលឲ្យប្រុសស្រី ២នាក់ រងរបួសធ្ងន់

ពោធិ៍សាត់: នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៧និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ លើផ្លូវលំ ក្រាល កៅស៊ូ ស្ថិតក្នុងភូមិពុទ្រ្ទាម ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

រថយន្តម៉ាក ស៊ាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AL-2000 ធ្វើដំណើរពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់ បានបើកបុកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GG-0286 ឆ្លងផ្លូវពីលិចទៅកើតអ្នកបើកបរឈ្មោះ ចែម សារ័ត្ន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូងជួរ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់)។ អ្នករួមដំណើរឈ្មោះ ស៊ុន ស្រីនី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់ )។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ បណ្ដោះអាសន្ន ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់