ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពលរដ្ឋក្រុងបាវិតរិះគន់អាជ្ញាធរគ្មានចាត់វិធានការទប់ស្កាតក្រុមហ៊ុនផែស្ងួត សូរ ងួន ធ្វើឲ្យខូចផ្លូវជាតិលេខ១

ស្វាយរៀង: ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាវិត ក៏ដូចជាអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ បានរិះគន់ចំៗទៅដល់អាជ្ញាធរមូលដ្ឋានក្រុងបាវិត ក្នុងការទប់ស្កាត់ទៅដល់ក្រុមហ៊ុនផែស្ងួតសូរងួន ដែលបង្កឲ្យមានការខូចខាតផ្លូវជាតិ និងមានក្រលុកធំៗ ហើយមានដក់ទឹកស្ទើរតែចិញ្ចឹមត្រីបាន ហើយតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរទាំងពេលថ្ងៃ និងពេលយប់ជារឿយៗ និងមានអ្នករងរបួសធ្ងន់ស្រាលជាញឹកញាប់ និងមានអ្នកបាត់បង់ជីវិតជាច្រើននាក់ក្នុងមួយរយ:ប៉ុន្មានឆ្នាំផងដែរ។

ដោយសារតែក្រលុកធំៗនៅមុខផែស្ងួតដែលមានរថយន្តកុងទឺន័ររាប់រយគ្រឿងបានបត់ចេញចូលក្នុងផែស្ងួន បណ្តាលឲ្យខូចខាតផ្លូវជាតិលេខ១ប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនហាក់ធ្វើមិនដឹង មិនលឺ មិនព្រមធ្វើការជួសជុលផ្លូវដែលខូចខាតនៅខាងមុខផ្លូវចូលផែស្ងួតនោះទេ គឺគ្រាន់តែចាក់ខ្សាច់ភ្នំប៉ុណ្ណោះ នៅពេលភ្លៀងម្តងៗ បែកភក់ពេញផ្លូវជាតិធ្វើឲ្យអ្នកដំណើរជិះម៉ូតូរអិលដួល ហើយនៅពេលរាំងភ្លៀងដីហុយមកលើផ្ទះប្រជាពលរដ្ឋជិតខាងមិនអាចរកស៊ីលក់ដូរបាននោះទេ។

បើតាមប្រជាពលរដ្ឋដែលរស់នៅក្រុងបាវិតបានឲ្យភ្នាក់ងារ Post News ដឹងថាជាច្រើនឆ្នាំមកនេះនៅមុខផែស្ងួតសូរងួន គឺមានការខូចខាត់ផ្លូវខ្លាំងណាស់ ហើយមិនដែលឃើញមានអាជ្ញាធរពាក់ព័ន្ធណា ចាត់វិធានការ ឬទប់ស្កាត់ដល់ក្រុមហ៊ុនផែស្ងួតមួយនេះ ឬឲ្យធ្វើការជួសជុលនោះទេ។ ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់សូមឲ្យអាជ្ញាធរ ជួយជំរុញឲ្យខាងក្រុមហ៊ុនជួយជួសជុលផ្លូវជាតិ ត្រង់មុខផែស្ងួតនេះ ឡើងវិញផង ព្រោះចូលដល់រដូវវស្សាហើយ និងមានទឹកដក់ដូចស្រះអ៊ីញ្ជឹង ហើយវានិងអាចមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផងដែរ។

បើតាមលោក សេង សិលា អភិបាលក្រុងបាវិត បានមានប្រសាសន៍តាមទូរស័ព្ទឲ្យដឹងថា កន្លងមកសាលាក្រុងបាវិតបានចេញលិខិតឲ្យក្រុមហ៊ុនផែស្ងួតសូរងួន ឲ្យធ្វើការជួសជុលផ្លូវខាងមុខក្រុមហ៊ុននោះហើយ។ បើទោះបីជាអាជ្ញាធរណែនាំជាច្រើនលើក ច្រើនសារក៏ដោយ ប៉ុន្តែខាងក្រុមហ៊ុននេះមិនបានគោរពតាមការស្នើសុំរបស់អាជ្ញាដែនដីនោះទេ។

បើតាមការឲ្យដឹងពីមន្ត្រីសារធារណ:ការដឹកជញ្ជូនខេត្តស្វាយរៀងបានឲ្យដឹកថា កន្លងមកមន្ទីរសារធារណ:ការដឹកជញ្ជូនខេត្តបានធ្វើការជួសជុលផ្លូជាតិមុខផែស្ងួតជាញឹកញាប់ណាស់ដែរ តែមិនអាចទ្រាំទ្រ និងទម្ងន់រថយន្តកុងទឺន័និងរថយន្តដឹកហ្គាស់រាប់រយគ្រឿងក្នុងមួយថ្ងៃៗ ដែលមានទម្ងន់ធ្ងន់ៗបត់ចេញបត់ចូល បណ្តាលឲ្យមានក្រលុកធំៗមុខផែស្ងួតបែបនេះ ប៉ុន្តែទោះមានការខូតផ្លូវមុខផែស្ងួតក៏ដោយក៏ក្រុមហ៊ុនមិនបានអើពើរធ្វើការជុសជុលផ្លូវម្តងណាឡើយ៕

photo_2016-06-07_12-36-07

photo_2016-06-07_12-36-09

មតិយោបល់