ភ្នំពេញៈ ត្រឹមរយៈពេលមួយខែ ពោល គឺសម្រាប់ខែសីហា ឆ្នាំ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការពិន័យលើរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ជិត១០០គ្រឿង ដោយពិន័យបានជាទឹកប្រាក់ប្រមាណជិត២០០លានរៀល។ នេះបើតាមការចេញផ្សាយរបស់ក្រសួងសារធារណការ នាល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។
ក្រសួងសាធារណការ ឲ្យដឹងថា ក្នុងខែសីហា ឆ្នាំ២០១៦ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ចំនួន៨៩គ្រឿង និងពិន័យបានថវិកា សរុបចំនួន១៧៦.៦៩៨.០០០រៀល។
ក្នុងនោះដែរ ក្រសួងសង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការធ្លាក់ចុះចំនួន១០១គ្រឿង គឺពី១៩០គ្រឿង ក្នុងខែកក្កដា មកត្រឹម៨៩គ្រឿង ក្នុងខែសីហា។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ មានករណីផ្ទុកលើសទម្ងន់កម្រិតកំណត់ ចាប់ពី៤តោន រហូតដល់២៨តោន៕
មតិយោបល់