ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយឆែករកឃើញមានកាំភ្លើងម៉ាក AKចំនួន ១ដើម នៅក្នុងរថយន្ត

ភ្នំពេញ: កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខ ក្លឹបហាត់ប្រាណភ្នំពេញស្ពត ផ្លូវលេខ២៧១ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ នគរបាលខណ្ឌចម្ការមនបានដាក់គោលដៅរឹតបន្តឹងនិងឆែកជាតិអាល់កុល លើអ្នកបើកបរយានយន្តប្រទះឃើញបុរស ២នាក់គួរឲ្យសង្ស័យកម្លាំងនគរបាលចម្រុះ ក៏ឃាត់ឆែកឆេររកឃើញពួកគេរក្សាទុកកាំភ្លើងម៉ាកAKចំនួន ១ដើម គ្មានលិខិតស្នាមលាក់ទុកក្នុងរថយន្ត ។

ជនសង្ស័យឈ្មោះ លី ហរអាង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ លក់ដូរ នៅផ្ទះលេខ៣៤០ ផ្លូវB១២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ម្ចាស់រថយន្ត)ឃាត់ខ្លួនពីបទរក្សាទុកអាវុធម៉ាក AK ៤៧ ផលិតនៅសហភាពសូវៀតឆ្នាំ ១៩៦៥គ្មានលិខិតស្នាម និងគ្មានការអនុញ្ញាត។

សម្ភារ:ដកហូតមាន៖ កាំភ្លើងវែង១ដើម ម៉ាក AK 47 ផលិតនៅសហភាពសូវៀត នាឆ្នាំ១៩៦៥ លេខអាវុធ CT1528 និងរថយន្ត ១គ្រឿងម៉ាក ព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2BB-0715។

ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់