ព័ត៌មានជាតិ

សាកសពទារកទុកចោលក្បែរមាត់ច្រាំងទន្លេ មេគង្គ ពេលនេះយកបញ្ចុះហើយ

កណ្តាលៈ ករណីប្រទះឃេីញសាកសពទារកទុកចោលក្បែរមាត់ច្រាំងទន្លេ មេគង្គបង្កការភ្ញាក់ផ្អើលវេលាម៉ោង៣និង២៧នាទី នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០
នៅចំណុចមាត់ទន្លេ មេគង្គ មុខវត្តកែវមុនីជោត (ហៅវត្តរកាកោង) ភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។
សាកសពទារិកាមិនស្គាល់អត្តសញ្ញាណ អាយុប្រហែល៥ថ្ងៃ
វត្ថុតាងចាប់យក៖
១.ថង់ខ្មៅដៃពីរចំនួន០១
២.កន្សែងពោះគោពណ៌ក្រហមលាយលឿង និងមានប៉ាក់រូបសត្វឥន្ទ្រីចំនួន០១។
៣.សំណាក ឌីអិនអេ(dna)។
តាមដំណើររឿងនៅមុនពេលកើតហេតុ លោក ម៉ែន ស៊ុ មេឃុំរកាកោងទី១ បានទូរសព្ទ័ មកប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី១ថា៖ មានកូនក្មេងស្លាប់នៅមាត់ទន្លេ មុខវត្តរកាកោង ភ្លាមនោះកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកេីតហេតុ ហើយបានឃេីញសាកសពទារកនៅក្នុងថង់ខ្មៅ(ថង់ចំហរមាត់)ដាក់
នៅលើបាវខ្សាច់ក្បែរ មាត់ទឹក ដោយមានកន្សែងពោះគោគ្របពីលើ។
នៅថ្ងៃទី០៨​ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាល រកាកោងទី១និងផ្នែកជំនាញស្រុក បានសហការ ជាមួយ អាជ្ញាធរ គ្រូពេទ្យបង្អែកប៊ុនរ៉ានីហ៊ុនសែនរកាកោង ជំនាញបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្ត ជំនាញបច្ចេកទេសនិងវិទ្យាសាស្ត្រនាយកដ្ឋានក្រសួង និងអង្គការការពារកុមារ(CPU) បានចុះមកដល់កន្លែងកើត
ហេតុធ្វើការពិនិត្យឃើញថា៖
១.សពទារិកា នៅក្នុងថង់ខ្មៅដៃពីរមានកន្សែងពោះគោពណ៌ក្រហមលាយលឿង និងមានប៉ាក់រូបសត្វឥន្ទ្រីគ្របពីលើ ដាក់នៅលើបាវខ្សាច់ច្រាំងទន្លេក្បែរមាត់ទឹក ចម្ងាយប្រហែល៨ម៉ែត្រ។
២.ក្បាលបែរទៅទិសខាងត្បូងឈៀងខាងលិច ដេកផ្ងារ។
-បន្ទាប់មកក្រុមជំនាញបានលើកសាកសពទារិកា យកមកធ្វើការពិនិត្យ នៅលើដីរាប មុខវត្ត ក្រោយពីក្រុមជំនាញធ្វើការពិនិត្យលើខ្លួនសាកសពទារិកា ឃើញថា៖
១.នៅលើពោះសាកសពទារិកាមានជ័រពណ៌ស ចំនួន១កៀបជាប់ទងផ្ចិត ។
២.សពទារិកាមានកម្ពស់៥០ សង្ទីម៉ែត្រ ។
៣.ក្នុងភ្នែកគ្មាន ឈាម
៤.ឆ្អឹងក ឆ្អឹងខ្លួន ឆ្អឹងដៃជើង ធម្មតាមិនមានបាក់ទេ។
ការសន្និដ្ឋាននិងវាយតម្លៃ របស់ក្រុមជំនាញនិងគ្រូពេទ្យបញ្ជាក់ថា៖
សាកសពទារិកា ត្រូវបានគេយកមកទុកចោល ហើយស្លាប់ ដោយសារថប់ដង្ហើម ហើយការស្លាប់មានរយៈពេលប្រហែល៣ថ្ងៃមកហើយ។
-ចំពោះសពទារិកាត្រូវបានបញ្ចុះនៅក្នុងវត្តកែវមុនីជោត ហៅវត្តរកាកោងភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល៕

 

មតិយោបល់