ព័ត៌មានជាតិ

ប្រធានព្រឹទ្ធសភា ជួបសំណេះសំណាល កម្មករ-កម្មការីនី នៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

ភ្នំពេញ:សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាវេលាម៉ោង ០៣:០០នាទី រសៀល បានជួបជាមួយកម្មករ-កម្មការីនី បម្រើការងារនៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បសួរសុខទុក្ខ និងសរសើរ ចំពោះភារកិច្ច។

សម្តេច ប្រធានព្រឹទ្ធសភា បានថ្លែងអំណរសរសើរ កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នេះ ចំពោះបងប្អូន កម្មករ-កម្មការីនី ទាំងអស់ ដែលកន្លងមក បានយកចិត្តទុកដាក់ បំពេញការងារតាមភារកិច្ច ដែលអគ្គលេខាធិការដ្ឋាន ប្រគល់ជូន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ សំណូមពរ ឱ្យបងប្អូនទាំងអស់ បន្តការខិតខំប្រឹងប្រែងថែមទៀត ដើម្បីថែរក្សា កែលម្អ ទីតាំងវិមានព្រឹទ្ធសភារបស់យើង ឱ្យបានស្អាតបាត សមភ្នែក សមចិត្ត សាធារណមតិជាតិ និងអន្តរជាតិ និងដើម្បីឱ្យសក្តិសម ជាស្ថាប័នកំពូលរបស់ជាតិ៕

photo_2016-04-20_20-18-24 photo_2016-04-20_20-18-27 photo_2016-04-20_20-18-30 photo_2016-04-20_20-18-32

មតិយោបល់