ព័ត៌មានជាតិ

ប្រទះឃើញរថយន្ដទុកចោល

កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីព្រឹក នៅចំណុច ដីចំការរបស់ឯឧត្ដម រដ្ឋមន្ត្រីស៊ុនចាន់ថុល ស្ថិតនៅក្នុងភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល។ ភិនភាគរថយន្ដ៖ រថយន្តម៉ាកFORD RANGERពណ៌ក្រហមបាញ់ពណ៌ត្រេអ៊ីពីលើ ០១គ្រឿង គ្មានស្លាកលេខចង្កូតស្ដាំមានបែកចង្កៀងមុខខាងឆ្វេង មាន តង់ជ័រសំរាបគ្រប គ្របពីលើជិត។
សភាពរឿងហេតុ យោងតាមការបំភ្លឺរបស់ឈ្មោះព្រំ គីមសេង ភេទស្រីអាយុ៤៧ឆ្នាំ ជាអ្នកចាំដី បានអោយដឹងថា ខ្លួនបានឃើញរថយន្ដនេះនៅចតចោល នៅក្នុងដីនេះចាប់តាំងពីថ្ងៃទី២៥ ខែមេសាឆ្នាំ២០២០មក តែគាត់នឹកស្មានតែរថយនក្រុមឯកឧត្ដមរឺរថយន្ដរបស់មេជាងសំណង់ដែលកំពុងធ្វើសំណង់នៅក្នុងដីនេះ ម្លោះហើយក៏មិនបានសួរនាំដែរ លុះដល់ថ្ងៃទី០៩-ឧសភា-២០២០ខ្លួនគាត់បានចូលទៅបើកតង់មើលឃើញបែកចង្កៀងមុខខាងឆ្វេង រួចក៏បានទូរសព្ទ័រាយការជូនឯកឧត្ដមស៊ុនចាន់ថុល ។ នៅពេលនោះឯកឧត្ដមបានអោយរាយការជូនសមត្ថកិច្ច រួចក៏បានរាយការជូនមេឃុំ លុះថ្ងៃទី១០-ឧសភា-២០២០ទើបមេឃុំកោះធំខ បញ្ជានគរបាលប៉ុស្ដិ៍កោះធំខអោយចុះមកពិនិត្យ ក្រោយពីសមត្ថកិច្ចនគបាលស្រុក ប៉ុស្ដិ៍ និងមេឃុំ ចុះមកពិនិត្យដល់កន្លែងរថយន្ដ ឃើញរថយន្ដមានភិនភាគដូចខាងលើនិងបានចាក់សោរបិតគន្លឹះជាប់៕

 

មតិយោបល់