ព័ត៌មានជាតិ

រថយន្តម៉ូនីងបើកលឿន ជាន់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុករថយន្តតូយ៉ូតា បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវ១០០៣ នៅចំណុចក្បែរនឹងផ្សារម៉ាក្រូ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុខាងលើ គេបានឃើញរថយន្តមួយគ្រឿងម៉ាកម៉ូនីង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-7352 បើកបរតាមបណ្តោយផ្លូវ1003 ក្នុងទិសដៅពីជើងទៅត្បូង ខណ:ពេលបើកមកដល់ចំណុចកើតហេតុ ដោយសារតែរថយន្តម៉ូនីងនេះបើកលឿនហើយ
វ៉ារថយន្តនៅពីមុខអកហ្សើចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកនឹងរថយន្តតូយ៉ាតាព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AC-6219 បើកបរតាមបណ្តោយផ្លូវ1003 ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យបុកចំពេញទំហឹងរងរបួសធ្ងន់ទាំងសងខាង ចំណែកឯរថយន្តតូយ៉តាព្រូស
វិញរងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខនឹងដាច់ក្រឡេកង់មុខផ្នែកខាងឆ្វេងរីឯរថយន្តម៉ូនីងវិញខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខដូចគ្នាហើយវល់មួយជុំរួចហើយរងរបួសធ្ងន់ទាំងសងខាងពេលភ្លាមៗនោះ ដែលរថយន្តសង្គ្រោះរបស់គ្លីនិកឯកជន មកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាល ដោយសារតែស្ថានភាពធ្ងន់ធ្ងរពេកក៏បន្តបញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែតតែម្តង។

មូលហេតុ៖ រថយន្តម៉ូនីងបើកបរមិនគោរពច្បាប់នឹងបើកល្បឿនលឿន ហួសកំណត់ទើបជ្រុលបណ្តាលឲ្យបុកគ្នា។

ក្រោយពេលកើតហេតុរថយន្តភាគីទាំងសងខាង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយជាបន្តទៅទៀត៕

មតិយោបល់