កណ្ដាលៈ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី មានករណីធ្វើឲ្យខូចខាតដោយចេតនា ចំណុចភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ព្រហ្ម សានី ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន មានទីលំភូមិ-ឃុំកើតហេតុ។
ជនសង្ស័យឈ្មោះ ឃុន ហ៊ីម ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ-ឃុំកើតហេតុ (ឃាត់ខ្លួន)។
សម្ភារៈខូចខាត៖
-ទ្វារផ្ទះចំនួន០២សន្លឹក ។
វត្ថុតាងចាប់យក៖ (គ្មាន) ។
សភាពនៃរឿងហេតុ៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើជនរងគ្រោះ និងក្រុមគ្រួសារកំពុងតែសម្រាកនៅលើផ្ទះ ស្រាប់តែជនសង្ស័យ បានឡើងលើផ្ទះជនរងគ្រោះហើយបានស្រែកឡូឡាគំរាមកំហែងរកសម្លាប់ ជនរងគ្រោះទាំងគ្រួសារនិងបានធាក់ទ្វារផ្ទះ ជនរងគ្រោះបំរុងចូលក្នុងផ្ទះថែមទៀតផង តែជនរងគ្រោះបានទប់ជាប់ ក្រោយមកទើបជនសង្ស័យ ដើរទៅផ្ទះរបស់គេវិញ ក្រោយពីជនសង្ស័យ ទៅផ្ទះរបស់គេវិញ ជនរងគ្រោះបាននាំប្រពន្ធ និងកូនទៅសំរាកផ្ទះម្តាយនៅភូមិ ឃុំជាមួយគ្នា។ លុះព្រឹកថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០២០ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសដូចខាងលើពិតមែន។
ក្រោយពីសួនាំរួចកម្លាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្ត ចាត់ការតាមនីតិវិធី ។
បញ្ជាក់៖ ជនសង្ស័យ ធ្លាប់ប្រើប្រាស់គ្រឿងញៀន ៕
មតិយោបល់