ភ្នំពេញ: នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ស្រី១នាក់) រងរបួសធ្ងន់ ៩នាក់ (ស្រី១នាក់) របួសស្រាល ១នាក់ (ប្រុស) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៥គ្រឿង រួមមាន ម៉ូតូចំនួន ៨គ្រឿង, រថយន្តធុនតូច ៥, រថយន្តធុនធំ ២គ្រឿង។ មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក (ស្លាប់ ៣នាក់) ,មិនគោរពសិទ្ធិ ២លើក (ស្លាប់ ១នាក់) , មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ១នាក់) ។
ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៩នាក់ (យប់៧នាក់ ) ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥លើក , ផ្លូវខេត្តក្រុង ៣លើក , ផ្លូវលំ ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៣លើក , រថយន្តធុនតូច ៥លើក , គោយន្ត ១លើក ។ ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តពោធិសាត់ ២លើក (ស្លាប់១នាក់) របួស១នាក់,កំពត ១លើក (ស្លាប់១នាក់ របួស៣នាក់ , ព្រៃវែង ១លើក (ស្លាប់១នាក់), រតនគិរី ១លើក (ស្លាប់ ១នាក់) និងខេត្តមណ្ឌលគិរី ១លើក (ស្លាប់១នាក់ )។
ចំណែកលទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅថ្ងៃទី០៧នេះ ក៏គេសង្កេតឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៤,១០៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៨៥៤គ្រឿង និងពិន័យសរុប ២,២៤៩គ្រឿង៕
មតិយោបល់