ព្រះវិហារៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៩ និង០០នាទី លោកវរសេនីយទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើករវាងម៉ូតូបុក និងគោយន្តកន្ត្រៃក្នុងដំណើរស្របទិសគ្នាពីលិចទៅកើត នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ១៦ និង ១៧ ផ្លូវលេខ ២៦២៥ស្ថិតនៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ម៉ូតូបង្កម៉ាក (M slaz ) ពណ៌ខៀវពាក់ស្លាកលេខ ពោធិ៍សាត់ 1I-6955 ខូចខាតធ្ងន់។ អ្នកបើកបរម៉ូតូ ឈ្មោះ ស៊ុត សូត ភេទប្រុស អាយុ 31ឆ្នាំ មុខរបរ កសិករ នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ អ្នករួមដំណើរម្នាក់ឈ្មោះ បូរិន ដាវីត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ យោធាកងពលតូចលេខ៧ នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ របួសស្រាល។ គោយន្តកន្ត្រៃម៉ាកគូបូតាBRT14 ពណ៌ក្រហម រ៉ឺម៉កធ្វើអំពីឈើខូចខាតស្រាល។ អ្នកបើកបរឈ្មោះ ម៉ៅ ភារៈ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរយោធា នៅភូមិបង្គោលប្រាំបី ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ រងរបួសស្រាល។ អ្នករួមដំណើរម្នាក់ឈ្មោះ វីរៈ វីត ភេទប្រុស អាយុ ឆ្នាំមុខរបរក្នុងបន្ទុក ត្រូវជាកូន រងរបួសស្រាល។ ក្រោយកើតហេតុកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង។ ចំពោះសាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកន្ទួត។
ករណីខាងលើនេះកម្លាំជំនាញកំពុងអនុវត្តតាមនីតិវិធី៕
មតិយោបល់