ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីរថយន្តបុករួចបើកគេចបាត់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយរថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់រួចបើកគេចបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងមុខរោងចក្រQMI ក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1P 2613 ទិសដៅពីត្បូងទៅជើងរហូតមកដល់ចំណុចកើតហេតុមានរថយន្តធន់ធំមួយគ្រឿងមកពីក្រោយបុករួចគៀរជនរងគ្រោះបណ្តាលឲ្យដួលរងរបួសធ្ងន់ រួចបើករថយន្តគេចតែម្តង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបងប្អូនបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីពេទ្យ ចំណែកម៉ូតូត្រូវស្រ្តីម្នាក់អះអាងជាម្តាយដឹកតាមកង់បីយកទៅរក្សាទុកនៅផ្ទះ៕

មតិយោបល់