ព័ត៌មានជាតិ

រថយន្តធុនធំ១គ្រឿងបុករះ បណ្តាលឲ្យម៉ូតូនិងរថយន្ត២គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ នៅខណ្ឌសែនសុខ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរារណ៍មួយ ដែលរថយន្តធុនធំកិនអូសម៉ូតូ Scopy ១គ្រឿងខូចខាតយ៉ាងធ្ងន់ធ្ងរ និងបន្តទៅបុករថយន្តកូរ៉េដឹកក្បឿង១គ្រឿងទៀត សំណាងល្អមិនបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួស ករណីនេះកើតឡើង កាលពីវេលាម៉ោង១០និង៤០ នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវកែង២០១១ ស្ថិតក្នុងភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុរថយន្តធុនធំបើកបរតាមផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បួង លុះមកដល់ចំណុចកើតហេតុ បានប៉ះជាមួយម៉ូតូ Scopy ពណ៌ខ្មៅ ពាក់ផ្លាក លេខភ្នំពេញ1GL-9405 ហើយជ្រុលទៅបុករថយន្តកូរ៉េដឹកក្បឿងពាក់ផ្លាកលេខភ្នំពេញ 2AQ-7951 បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ ភាគីទាំង៣ខាងលើ បានដោះស្រាយគ្នាតាមសន្តិវិធី ដោយខាងរថយន្តចេញថ្លៃជួសជុល ភាគីដែលរងការខូចខាត ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕

មតិយោបល់