ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីចោរកម្មលួចទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ ( AMK)

ព្រះវិហារៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា នៅថ្ងៃទី ១១/ឧសភា /២០២០ វេលាម៉ោង ១២និង០៥នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបំបែកឯកត្តកម្មការស្រាវជ្រាវបង្ក្រាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីចោរកម្មលួចទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ ( AMK) កាលពីថ្ងៃទី ១០/ឧសភា /២០២០ ។ នៅចំណុចផ្ទះសំណាក់ត្បូងពេជ្រ ពីរ ក្នុងភូមិអណ្ដូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជនសង្ស័យឈ្មោះ កៅ វ៉ាន់សុខ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ធ្លាប់ជាបុគ្គលិកចាស់បានបញ្ឈប់នៅឆ្នាំ២០១៩។ រស់នៅភូមិចំរើន ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ករណីខាងលើនេះ សមត្ថកិច្ចយើង កំពុងឃាត់ខ្លួន ជនសង្ស័យខាងលើ កសាងសំណុំរឿង ដើម្បី បញ្ចូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕

មតិយោបល់