ព័ត៌មានជាតិ

ករណីយុវជនម្នាក់ ចងកសម្លាប់ខ្លួន

ក្រចេះ: នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៦និង៣០នាទី នៅចំណុចភូមិពន្ធតាជា ឃុំអូគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ មានករណី ធ្វើអត្តឃាត(ចងកសម្លាប់ខ្លួន)។

ជនរងគ្រោះឈ្មោះ វីន ស៊ីណាត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែ មានទីលំនៅភូមិអូរគ្រៀង ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ។

ក្រោយពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចជំនាញស្រុកនិងកម្លាំងនគរបាលប៉ុស្តិ៍អូរគ្រៀង ចុះទៅកន្លែងកើតហេតុធ្វើការពិនិត្យសាកសព ឃើញថា ជនរងគ្រោះ ពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចក៏ប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់