ព័ត៌មានជាតិ

មានជំងឺប្រចាំកាយ បណ្តាលឲ្យស្រ្តីម្នាក់ សម្រេចចងកធ្វើអត្តឃាត

ភ្នំពេញៈ នៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ព្រោះតែមានជំងឺប្រចាំកាយ ទើបបណ្តាលឲ្យស្រ្តីវ័យ៦៤ឆ្នាំម្នាក់ បានសម្រេចចងកធ្វើអត្តឃាត បង្កការភ្ញាក់ផ្អើល នៅចំណុចផ្ទះជួលមួយកន្លែង ម្តុំ​ផ្សារតាំងកសាង ស្ថិតក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ហេង សាលៀវ ភេទស្រី អាយុ៦៤ឆ្នាំ ស្រុកកំណើត នៅភូមិទ័ពសៀម ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ តាមប្អូនជនរងគ្រោះបានឲ្យដឹងថា បងស្រីរបស់គាត់មានជំងឺសរសៃប្រសាទប្រចាំកាយ ជាង៧ឆ្នាំមកហើយ ជនរងគ្រោះបានលេបថ្នាំជាប្រចាំ ដើម្បីព្យាបាល បានធូរស្រាលរយៈពេល៣ឆ្នាំ ហើយជំងឺរបស់គាត់បានរើឡើងវិញ ។ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានធ្វើដំណើរពីស្រុកកំណើតឯខេត្តព្រៃវែង មកលេងប្អូន ដើម្បីឲ្យប្អូនជូនទៅមន្ទីរពេទ្យ ។ ដល់ម៉ោង៤រសៀល ប្អូនបានទិញគុយទាវឲ្យជនរងគ្រោះហូប ហើយប្អូនក៏ជាប់រវល់លក់ដូរនៅក្រៅផ្ទះ ពេលរួចកិច្ចការងារ បានដើរចូលក្នុងផ្ទះ ស្រាប់តែប្រទះឃើញជនរងគ្រោះចងកធ្វើ អត្តឃាតនិងបង្អួចដែកស្លាប់បាត់ទៅហើយ ភ្លាមនោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យបានដឹងដំណឹងខាងលើនេះផងដែរ ។

សមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីទទួលបានដំណឹងនេះភា្លមក៏ចុះទៅដលទីតាំងកើតហេតុ ដើម្បីពិនិត្យ រួចហើយបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ ចងកធ្វើអត្តឃាត់ខ្លួនឯងពិតប្រាកដមែន ទើបប្រគល់ឲ្យក្រុមគ្រួសារយកសពធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់