ព័ត៌មានជាតិ

អាសូរណាស់! នារីកម្មការនីរោងចក្រម្នាក់ស្លាប់ ក្នុងករណីឃាតកម្ម

កណ្ដាលៈ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទី ចំណុចចិញ្ចើមផ្លូវបេតុងចូលវត្តស្អាងភ្នំខាងកើតស្ពាន បឹងកាចាន់ ស្ថិតនៅ
ភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មានករណីសង្ស័យជាអំពើឃាតកម្ម។

ជនរងគ្រោះឈ្មោះ នី ឡេហ្សា ភេទស្រី អាយុ ២២ឆ្នាំ (ប្រពន្ធ) ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ មានទីលំនៅភូមិ ពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល(ស្លាប់)។
ជនសង្ស័យឈ្មោះ ជួន សារ៉ន ភេទប្រុស អាយុ ៣៧ឆ្នាំ (ប្ដី) ជនជាតិខ្មែរ មានទីលំនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖ គ្មាន។

សភាពរឿងហេតុ៖ កន្លងមកជនសង្ស័យ និងជនរងគ្រោះជាប្តីប្រពន្ធ បានឈ្លោះ លែងលះគ្នារយៈពេលជាង ១ខែមកហើយ លុះដល់ថ្ងៃខែកើតហេតុ ជនសង្ស័យបានជិះម៉ូតូ ទៅកៀរម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យធ្លាក់ពី ចិញ្ចើមផ្លូវរួចអង្គុយនិយាយ ជាមួយប្រពន្ធ បានបន្តិចជនសង្ស័យ បានយកដៃឆ្វេងគៀកក ហើយយកដៃស្ដាំដាល់ទៅលើដើមទ្រូងជនរងគ្រោះ ។ ពេលវាយរួចជនសង្ស័យ បានឡើងជិះម៉ូតូគេចខ្លួនបាត់។
ចំណែកជនរងគ្រោះបាន ដួលផ្កាប់មុខទៅលើដី ហើយបានក្រុមគ្រួសារដឹកយកទៅពេទ្យ តែជនរងគ្រោះក៏បានស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកស្អាង។
ករណីនេះសមត្ថកិច្ចខេត្ត បានទទួលព័ត៌មានពីមន្ត្រីជំនាញថ្នាកស្រុកនៅវេលាម៉ោង៩.៥៩នាទី ព្រឹកថ្ងៃទី១១.០៥.២០២០។ សមត្ថកិច្ចស្រុកបានស្នើសុំ មន្ត្រីជំនាញកោសល្យវិច័យខេត្ត ចូលរួមពិនិត្យ និង ស្នើសុំមន្ត្រីជំនាញ ខេត្តចូលរួមជួយ បើកធ្វើការស៊ើបអង្កេត ។

ដោយបានការបញ្ជាដឹកនាំពីលោកស្នងការនគរបាលខេត្ត និង ទទួលបានការសម្របសម្រួល នីតិវិធីពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១១.០៥.២០២០ មន្ត្រីជំនាញ ខេត្ត ស្រុក ប៉ុស្តិ៍បានដំណើរការ ធ្វើកោសល្យវិច័យលើសាកសព និង បើកការស៊ើប អង្កេត រកបទល្មើស ដែលបណ្ដាលឲ្យជនរងគ្រោះស្លាប់ នៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ។ បន្ទាប់មកកម្លាំងជំនាញការរិយាលយ័បច្ចេកទេសនិងវិទ្យាសាស្រ្ត ខេត្តសហការនិងកម្លាំងពិនិត្យវិភាគកន្លែងកើតហេតុ ស្រុក កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន និង ក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះ ដើម្បីធ្វើការពិនិត្យសាកសព ។

លទ្ធផល ត្រួតពិនិត្យសាកសព៖
១.ស្នាមកកិត រលាត់ដាច់ស្បែកចុងភ្នែកស្ដាំ
២.ស្នាមរលាត់ លើបបូរមាត់ ផ្នែកខាងលើ
៣.ស្នាមមុតដើមទ្រូងចំនួន០២កន្លែង(ជំរៅមុតធ្លុះដល់ក្នុង និងមុតដល់ឆ្អឹង)
៤.ស្នាមមុតលើគន្លាក់ដៃឆ្វេងចំនួន០១កន្លែង
៥.ស្នាមមុតក្បែរ ថ្លើមដៃ ចំនួន០១កន្លែង
៦.ស្នាមរលាត់ដាច់ស្បែកក្រោមកែងដៃ

ការសន្និដ្ឋាន៖ ជនរងគ្រោះស្លាប់ដោយអំពើ(ឃាតកម្ម)។

ពិនិត្យរួចសព បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់