នាយកប្រតិបត្តិបណ្ដាញទំនាក់ទំនងសង្គម Facebook លោក Mark Zuckerberg បានប្ដេជ្ញាចិត្តអានសៀវភៅឲ្យបានច្រើនមុខក្នុងមួយសប្ដាហ៍ ដែលនេះជាគោលបំណងថ្មីរបស់លោក សម្រាប់ឆ្នាំ ២០១៥។
លោក Mark Zuckerberg បានបង្កើត Facebook Page ថ្មីមួយនៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលមានឈ្មោះថា A Year of Books សម្រាប់អ្នកដែលចូលចិត្តអានសៀវភៅ ហើយសៀវភៅដែលលោកចាប់ផ្ដើមអានដំបូងគេបំផុតសម្រាប់ឆ្នាំ ២០១៥ នេះមានចំណងជើងថា “The End of Power” និពន្ធដោយ Moisés Naím ដោយលោក Mark Zuckerberg បានបញ្ជាក់ថា សម្រាប់អ្នកដែលជឿទៅសៀវភៅមួយក្បាលនេះ វានឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកអានវិញ៕
ព័ត៌មានជាតិ
មតិយោបល់