ព័ត៌មានជាតិ

មិនតិចទេ! ១៦កញ្ចប់ធំ និងជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ជាប់

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។ ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសបាន សារធាតុញៀន ១៦កញ្ចប់ធំ ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចក្រុមទី៦ ភូមិវត្តគរ សង្កាត់វត្ដគរ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង កាលពីវេលាម៉ោង៣និង៤៥ នាទី ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២០ ។

មន្ត្រីនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ លី អ៊ីសា (ហៅពាង) ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្រុមទី ០៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាងរួមមាន ៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( ម៉ាទឹកក ICE ) ចំនួន ១កូនថង់ ទម្ងន់ ១.០២៧ ក្រាម (ទម្ងន់ថ្នាំសុទ្ធ) ។
-ថ្នាំញៀនប្រភេទកេតាមីន ( KETAMIN ) ចំនួន ០១ កូនថង់ទម្ងន់ ១,១៧ ក្រាម (ទាំងសំបក) ។
-ថ្នាំញៀនប្រភេទកេតាមីនទឹក ( KETAMIN) ចំនួន ៣ ដប , ទូរស័ព្ទដៃ ចំនួន១គ្រឿង (ចាស់ ) ។
-កាបូបដាក់លុយ ចំនួន ១ ប្រាក់ ចំនួន ៣០០.០០០ រៀល ( បីរយពាន់រៀលគត់) ។
-ម៉ូតូ ចំនួន ១ គ្រឿង ម៉ាក ( EXCITER ) ពណ៌សលាយខ្មៅ ស៊េរីឆ្នាំ ២០១៧ គ្មានស្លាកលេខ ។
-សម្ភារសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធី ៕

 

មតិយោបល់