តាកែវៈ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង ១១និង៤០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋលំពង់ បានចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនមួយករណីនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ មានទី១ឈ្មោះ ហំ លីតា ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (មុខសញ្ញាសកម្ម) ទី២ឈ្មោះ ថាច រ៉ុន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (សញ្ញាប្រើប្រាស់)និងទី៣ឈ្មោះ ព្រឿង សុផែ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (មុខសញ្ញាប្រើប្រាស់) ព្រមទាំងដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លា ចំនួន ៤៤កញ្ចប់តូច និងទូរស័ព្ទ ០២គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនិងបន្តស្រាវជ្រាវរកបក្ខពួកនៅសេសសល់ដើម្បីផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់