ព័ត៌មានជាតិ

ឌុប​សង្សារ​ដើរលេង​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​បុក​បណ្ដាលឲ្យ​របួសធ្ងន់​ម្នាក់​និង​ស្រាល​២​នាក់​

ភ្នំពេញៈ បុរស​ម្នាក់​ជិះ​ម៉ូតូ​ដឹក​សង្សារ​ដើរ​លេង​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​មក​បុក​ចំ​ពាក់កណ្ដាល​ម៉ូតូ បណ្តាលឲ្យ​របួសធ្ងន់​ម្នាក់​និង​ស្រាល​២​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៤ ត្រង់​ចំណុចស្ដុ​បម៉ុង​ឌី​យ៉ាល់ តាម​បណ្ដោយ​ដោយ​ផ្លូវ ម៉ៅ​សេទុង កែង​ផ្លូវ​២៣០ ស្ថិតក្នុង​សង្កាត់​បឹង​ស្រឡាង ខណ្ឌ​ទួលគោក ។​

​ ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​គូរ​សង្សារ​មួយគូរ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា អាអិ​ចវ័ន ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ 1BH-1136 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទ​ង់ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុចកើតហេតុ​ក៏​មាន​ម៉ូតូ​គុប​មួយគ្រឿង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ កណ្ដាល 1k-1264 ជិះ​ដោយ​យុវជន​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន ទាំង​ស្ថានភាព​ស្រវឹង ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទ​ង់ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក៏​បត់​ស្ដាំ​ហើយ​ក៏​បុក​ចំ​ពាក់កណ្ដាល​ម៉ូតូ​ហុងដា អាអិ​ចវ័ន បណ្តាល​ឲ្យ​បុរស​ម្នាក់​បែក​ក្បាល​របួស​ធ្ងន់​និង​នារី​សង្សារ​របួសស្រាល ចំណែក​យុវជន​ម្នាក់​ជិះ​ម៉ូតូ​អា​គុប​រង​របួសស្រាល បន្ទាប់ពី​កើតហេតុ​យុវជន​នោះ​ក៏ព្យា​លយាម​អូស​ម៉ូតូ​របស់​ខ្លួន​រត់​គេច តែ​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ឃាត់​ឲ្យនៅ​កន្លែងកើតហេតុ តែ​ពេល​ដែល​រថយន្ដ​សាមុយ​មក​ដល់​យុវជន​នោះ​ក៏​ធ្វើ​ជា​ដួលសន្លប់​ហើយ​ឲ្យ​រថយន្ដ​បញ្ចូន​ទៅ​មន្ទីរពេទ្យ​។​

​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​យក​ចុះ​មក​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕
2014-07-01_105051

មតិយោបល់