ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ស្ពឺ: នៅថ្ងៃអង្គារ ១៣រោច ខែ មាឃ ឆ្នាំជូតទោសក័ ព.ស២៥៦៤ត្រូវនិងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៣និង០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ចុះល្បាតនៅចំនុចលើផ្លូវស្ថិតនៅក្នុងភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច
បានឃាត់ជនសង្ស័យចំនួន០១នាក់ឈ្មោះ ខាត់ សៅរឹត ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្នោតព្រែក ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ២កញ្ចប់តូច សង្ស័យជាគ្រឿងញៀន និងម៉ូតូ០១គ្រឿងម៉ាក MSLAZ ពណ៌ស លាយខ្មៅ គ្មានស្លាកលេខ ហើយសាកសួរជនសង្ស័យបានសារភាពថា ខ្លួនទិញថ្នាំញៀនពីរឈ្មោះ នួន សាមិត ភេទស្រី អាយុ ៥៩ឆ្នាំ នៅចំណុចរោងបឹងស្រែ ស្ថិតក្នុងភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ហើយបន្តទៅចំនុចរោងក្នុងបឹងស្រែ ភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ក៏ឃើញជនសង្ស័យឈ្មោះ នួន សាមិត ភេទស្រី នៅទីនោះហើយហៅគាត់សាកសួររួចជនសង្ស័យឈ្មោះ នួន សាមិត ក៏ដើរចូលក្នុងរោងយកវត្តុតាងម្សៅក្រាមពណ៌សថ្លា ចំនួន១៥កញ្ចប់តូច សង្ស័យជាគ្រឿងញៀនប្រគល់ជូនមកសមត្ថកិច្ច ហើយក៏នាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងខាងលើ មកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កសាងសុំណុំរឿងតាមនីតិវិធី៕

មតិយោបល់