ពោធិ៍សាត់ៈ តោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបាលជាតិបានឲ្យដឹងថា ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ពីបទឃាតកម្មទៅលើក្មេងស្រីអាយុ៧ឆ្នាំម្នាក់បណ្តាលឲ្យស្លាប់នៅចំណុចកម្ពោតព្រៃពីខាងលិចចម្ងាយ១០០ម៉ែត្រស្ថិតក្នុងភូមិព្រែកឃុំរាំងទិលស្រុកកណ្តៀងខេត្តពោធិ៍សាត់។
គួររំលឹកថាកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់សហការចុះស្រាវជ្រាវករណីឃាតកម្មយ៉ាងសាហាវមួយទៅលើក្មេងស្រីអាយុ៧ឆ្នាំម្នាក់បណ្តាលឲ្យស្លាប់នៅចំណុចខាងលើ។
លោកវរសេនីយ៍ទោមាសសំណាងនាយរិយាល័យបច្ចេកទេសវិទ្យាសាស្ត្របានឲ្យដឹងថាដោយមានការដឹកនាំពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោកកូយកាន់យ៉ាសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនៅចំណុចខាងលិចផ្ទះបណ្តែតទឹករបស់យាយជនរងគ្រោះចម្ងាយប្រមាណ១០០.មជាកម្ពោតព្រៃស្បូវឃ្លាំងនៅខាងត្បូងផ្ទះម្តាយជនរងគ្រោះ៦០.មហើយសមត្ថកិច្ចបានធ្វើការពិនិត្យស្ថិតក្នុងកម្ពោតព្រៃមួយហុំព័ទ្ធទៅដោយស្បូវខ្លាំងនោះដែលជនសង្ស័យសម្លាប់លើកុមារីរ៉ងស្រីពេជ្រស្លាប់ដេកផ្ងាលក្ខណៈអាក្រាតនិងជាប់ចំណងខ្សែនីឡុងយកខោរបស់ជនរងគ្រោះច្រកពីលើក្បាលរុំជុំវិញជាមួយការុងចាស់ពណ៌ខៀវក្រោយពេលពិនិត្យសមត្ថកិច្ចទៅលើមុខរបួសផ្នែកខាងក្បាលមានស្នាមរលាតជាំប៉ោងចេញឈាមតាមច្រមុចនិងចំណុចមាត់ថ្គាមនិងក។
ក្រោយពីការពិនិត្យរបស់សមត្ថកិច្ចបានកំណត់មុខសញ្ញាហើយឈានទៅធ្វើការចាប់ខ្លួនជាបន្តបន្ទាប់ទី១.ឈ្មោះឱមសេងហ៊ានភេទប្រុសអាយុ២៥ឆ្នាំឃាត់ខ្លួននៅថ្ងៃទី៨និងទី២ឈ្មោះធីសៀងភេទប្រុសអាយុ២១ឆ្នាំអ្នកទាំងពីររស់នៅភូមិព្រែកឃុំរាំងទិលស្រុកកណ្តៀងខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ទោមាសសំណាងនាយរិយាល័យបច្ចេកទេសវិទ្យាសាស្ត្របានបន្តថាក្រោយពេលសមត្ថកិច្ចចាប់ឃាត់យកមកសួរនាំជនសង្ស័យទាំងពីរមិនបានសារភាពនោះឡើយតែទោះយ៉ាងដូច្នេះក្តីសមត្ថកិច្ចត្រូវតែបង្កសំណុំរឿងបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ចាត់ការផ្លូវច្បាប់នៅព្រឹកថ្ងៃទី១០ម្សិលមិញនេះ៕
មតិយោបល់