រតនគិរីៈ កាលពីវេលាម៉ោង ១២ និង៣០ នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កម្លាំងអធិការនគរបាលស្រុកលំផាត់ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបាតាង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញា ជាប់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ( ឪពុកចុងរំលោភកូនដើម ) កាលពីអំឡុងឆ្នាំ២០១៨-២០១៩ និងអំឡុងខែ ០១ ខែ០២ ឆ្នាំ២០២០។
ជនសង្ស័យឈ្មោះ ប្រាជ្ញ សុវណ្ណ ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅខេត្តតនគិរី មុខរបរ កម្មករជៀជ័រកៅស៊ូ ។ ជនរងគ្រោះឈ្មោះ ធ.ជ ភេទស្រី អាយុ ០៩ឆ្នាំ ជនជាតិទំពួន រស់នៅខេត្តរតនគិរី ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីបំពេញសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់