ព័ត៌មានជាតិ

អាជ្ញាធរជម្លៀស និងរុះរើផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងតាមដងទន្លេ ទៅកាន់ទីទួលសុវត្ថិភាព

កំពង់ចាមៈ ស្របពេលដែលទឹកទន្លេមេគង្គកំពុងជន់លិច ផ្លូវ ថ្នល់ បាក់ច្រាំងទន្លេជាបន្តបន្ទាប់ អាជ្ញាធរមូលដ្ឋានរួមជាមួយកម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម បានចុះជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ បាក់ច្រាំងទន្លេ ដោយធ្វើការជម្លៀស និងរុះរើផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរួមាន នៅស្រុកស្ទឹងត្រង់ ស្រុកកងមាស និងស្រុកកោះសូទិន ដើម្បីទៅកាន់ទីទួលសុវត្ថិភាព។

ដោយឡែកកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវពីឃុំទន្លេបិទទៅស្រុកកោះសូទិនត្រង់ចំណុចភូមិស្រះចក ទឹកទន្លេហូរកាត់ជាបណ្តើរៗ ហើយ មិនអាចឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានទេ។

ចំពោះស្រុកកងមាសហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក៏ត្រូវទឹកជំនន់ជន់លិចផងដែរ ហើយសមត្ថកិច្ចបានចុះរុះរើផ្ទះប្រជាពលរដ្ឋតាមច្រាំងទន្លេស្ថិតនៅភូមិល្វា ឃុំស្តៅ ចំនួន៤ខ្នងប៉ុន្តែផ្ទះ១ខ្នងទំហំ3×4ម៉ែត្រ បានស្រុតចូលក្នុងទន្លេផ្ទះ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។

អាជ្ញាធរខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គឲ្យមានការប្រុងប្រយ័ត្តខ្ពស់ ជាពិសេសកុមារតូចៗ និងមានអនាម័យ ក្នុងការហូបចុកផង៕

photo_2016-09-15_18-25-22photo_2016-09-15_18-24-53photo_2016-09-15_18-24-56photo_2016-09-15_18-24-58photo_2016-09-15_18-25-00photo_2016-09-15_18-25-01photo_2016-09-15_18-25-03photo_2016-09-15_18-25-04photo_2016-09-15_18-25-06photo_2016-09-15_18-25-08photo_2016-09-15_18-25-10photo_2016-09-15_18-25-15photo_2016-09-15_18-25-17photo_2016-09-15_18-25-19

មតិយោបល់