ព័ត៌មានជាតិ

ចោរលួចរថយន្ត យកទៅប្លុងចោល ត្រូវសមត្ថកិច្ចល្បាតប្រទះឃើញ

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅខាងក្រោយផ្សារឯករាជ្យ១ ស្ថិតនៅតាមបណ្តោយផ្លូវលំភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីជនសង្ស័យ ធ្វើសកម្មភាព លួចរថយន្តបានមួយសន្ទុះ ក៏ត្រូវសមត្ថកិច្ចល្បាតរកឃើញវិញ ។

ជនរងគ្រោះឈ្មោះ កាន គឹមទី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់គុយទាវ រស់នៅក្នុងបុរីឡុងនី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តដែលជនសង្ស័យលួចម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2R-7217។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា រថយន្តរបស់គាត់ បានទុកនៅមុខផ្ទះ ហើយក៏ត្រូវជនសង្ស័យ ធ្វើសកម្មភាពលួច ដោយគាត់មិនទាន់ទាំងទៅដាក់ពាក្យបណ្ដឹងភ្លាមៗទ្បើយ។

ដោយទ្បែកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១ បានឲ្យដឹងថា នៅមុនកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ បានចេញល្បាតនៅក្នុងមូលដ្ឋានកន្លែងកើតហេតុ ស្រាប់តែប្រទះឃើញរថយន្តខាងលើ ទុកកៀនព្រៃជិតរបងរោងចក្រមួយកន្លែង ខាងក្រោយផ្សារឯករាជ្យ១ ដោយឃើញក្នុងរថយន្ត មានភ្លើងពិលទូរសព្ទផ្លុងៗ ក៏ចុះទៅមើលរថយន្តខាងលើ ក៏ឃើញជនសង្ស័យចំនួន២ បានរត់ចេញពីរថយន្ត ធ្វើឲ្យមានការសង្ស័យ ទើបដើរមកក្បែររថយន្ត ឃើញសម្ភារមួយចំនួន ដូចជាអត្តសញ្ញាណប័ណ្ណ
និងកាតធនាគារនៅក្រោមរថយន្ត។

នៅក្នុងរថយន្តត្រូវបានជនសង្ស័យរុះរើ កកាយរាយរប៉ាត់
រប៉ាយរបស់របរតែម្ដង ទើបដឹងថារថយន្ដខាងលើ ត្រូវជនសង្ស័យលួចប្តូរផ្លាកលេខ ព្រោះឃើញផ្លាករថយន្ដ នៅជាប់រថយន្ដពាក់ផ្លាកលេខ ភ្នំពេញ 2BD-9025 ចំណែកឯឈៀកជាប់រថយន្ដ ពាក់ផ្លាកលេខ ភ្នំពេញ 2R-7217។

ភ្លាមៗនោះ ក៏មានក្រុមអ្នកសារព័ត៌មានជាច្រើននាក់ ធ្វើការឡាយស្រាប់តែជនរងគ្រោះឃើញរថយន្តខ្លួន ក៏បានមកមើល ទើបដឹងថាជារថយន្តរបស់គាត់ពិតប្រាកដមែន។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១ បានយករថយន្តខាងលើទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលចោមចៅទី១សិន រង់ចាំម្ចាស់រថយន្តខាងលើ យកឯកសារសម្គាល់រថយន្ត ទើបសមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញ៕

មតិយោបល់