ចាកាតា៖ យោងតាមការបញ្ជាក់់របស់ក្រុមស្រាវជ្រាវឥណ្ឌូនេស៊ី បានឲ្យដឹងថា ការធ្លាក់យន្តហោះ AirAsia Flight QZ8501 ពុំជាប់ពាក់ព័ន្ធនឹងករណីភារវកម្មនោះទេ ហើយក៏ពុំមានករណីអ្នកបើកបរធ្វើអត្តឃាតខ្លួនឯងផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia។
ក្រុមស្រាវជ្រាវបានបញ្ជាក់ថា ប្រអប់ខ្មៅបានបង្ហាញឲ្យដឹងថា គ្មានសញ្ញា ឬដានណាមួយដែលអាចបញ្ជាក់បានថា ការធ្លាក់យន្តហោះ AirAsia Flight QZ8501 ដែលមានមនុស្ស ១៦២នាក់ ពាក់ព័ន្ធនឹងករណីចាប់ជំរិត ឬភារវកម្មនោះទេ។ យន្តហោះ AirAsia Flight QZ8501 បានធ្លាក់ និងបាត់ពីប្រព័ន្ធរ៉ាដានោះគឺដោយសារតែបញ្ហាអាកាសធាតុ។
គួរបញ្ជាក់ផងដែរថា យន្តហោះ AirAsia ជើងហោះហើរ QZ8501 ពីឥណ្ឌូនេស៊ី ទៅកាន់សិង្ហបុរី បានបាត់ពីប្រព័ន្ធរ៉ាដា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៤ ជាមួយនឹងមនុស្ស ១៦២នាក់៕
មតិយោបល់