ព័ត៌មានជាតិ

រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ក្រឡាប់ផ្ងារជើង នៅក្រុងស្ទឹងសែន

កំពង់ធំ: នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៥និង៤០នាទី(ជិតភ្លឺ) លើកំណាត់ផ្លូវជាតិលេខ០៦ (ផ្លូវវាងក្រុងស្ទឹងសែន) ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង បណ្ដាលឲ្យខូចខាតស្រាបៀរកម្ពុជាមួយចំនួន រថយន្ដ០១គ្រឿង ប៉ុន្ដែមិនមានរបួសដល់មនុស្សឡើយ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ3E.3522 របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា សណ្តោងសឺមីរ៉ឺម៉កផ្លាកលេខភ្នំពេញ4A.4889 ផ្ទុកស្រាបៀរកម្ពុជា (បើកបរទិសដពីត្បូងទៅជើង) អ្នកបើកបរឈ្មោះ សារ៉ាត់ ពិសិត អាយុ ២២ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំពោះវត្ថុតាងនៅកន្លែងកើតហេតុ ដោយយកចេញមិនទាន់បាន សមត្ថកិច្ចកំពុងចាត់ចែងនៅកន្លែងកើតហេតុ។

មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបររថយន្ដបើកបរ ក្នុងស្ថានភាពងងុយ៕

មតិយោបល់