ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

ភ្នំពេញ: នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០១និង៣០នាទី រំលងអធ្រាត កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម ចុះល្បាតត្រួតពិនិត្យនៅក្នុងមូលដ្ឋានសង្កាត់ ចាក់អង្រែក្រោមដល់ចំណុចស្រះចិញ្ចឹមត្រី ផ្លូវលំ ភូមិព្រែកតាឡុង៣ ឃើញជនសង្ស័យម្នាក់ កំពុងជិះម៉ូតូ០១គ្រឿង ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅត្រួតពិនិត្យ ក៏ប្រទះឃើញក្រាមពណ៌សថ្លាចំនួន០៩កញ្ចប់តូច (សង្ស័យជា គ្រឿងញៀន) ដែលលាក់ទុកក្នុងហោប៉ាវខោ ក៏ឃាត់ខ្លួនធ្វើការសាកសួរតែម្តង ។

ជនសង្ស័យឈ្មោះ គោយ ឡុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម២៩ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ (ឃាត់ខ្លួន) ។

វត្ថុតាងនិងសម្ភារ:ចាប់យកមាន៖ ១-ក្រាមពណ៌សថ្លាចំនួន០៩កញ្ចប់ថង់តូច ២-ទូរសព្ទចំនួន០១គ្រឿងចាស់ ៣-ម៉ូតូចំនួន០១គ្រឿង ម៉ាក nex ផ្លាកលេខកណ្តាល 1AB 3572 ។

ជនសង្ស័យខាងលើ បាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់