ព័ត៌មានជាតិ

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ ចុះបង្ក្រាបការដ្ឋានជីកយកដីល្បាប់លក់មួយកន្លែងគ្មានច្បាប់អនុញ្ញាត

​សៀមរាបៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ កាលពីថ្ងៃសុក្រ​ ទី២៦​ ខែមករា​ ឆ្នាំ២០១៩​ វេលាម៉ោង១៣និង២១នាទី​ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ នៃស្នងការដ្ឋាននគរបាលខេត្ត​ សហការជាមួយកម្លាំងជំនាញចម្រុះមូលដ្ឋានដឹកនាំ​ និងសម្របសម្រួលដោយលោក​ សំរិទ្ធ​ សុខុន​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប​ បានចុះបង្ក្រាបការដ្ឋានជីកយកដីល្បាប់លក់​១កន្លែងគ្មានច្បាប់អនុញ្ញាត ស្ថិតនៅក្នុងភូមិសាស្ត្រភូមិគោកក្រសាំង​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ ដែលមានម្ចាស់ឈ្មោះ លាភ ឆេងស្រូយ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន សង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ក្នុងកិច្ចប្រតិបត្តិការណ៍ខាងលើនេះ។

សមត្ថកិច្ចយើងបានធ្វើចំណាត់ការដូចខាងក្រោម៖
១- ធ្វើកំណត់ហេតុបិទការដ្ឋានដើម្បីផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន។
២- ធ្វើកំណត់ហេតុដកហូតគ្រឿចក្រ រក្សាទុកនៅនឹងកន្លែងការដ្ឋានចំនួន ១២គ្រឿងគឺៈ- រថយន្តដឹកដីកង់៦ ចំនួន០៩គ្រឿង​ រថយន្តបាញ់ទឹកស្រោចផ្លូវ ០១គ្រឿង- អេស្កាវ៉ាទ័រកាយដីចំនួន០២គ្រឿង​ និងនាំខ្លួនអ្នកគ្រប់គ្រងការដ្ឋានចំនួន០២នាក់​ យកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តគឺៈ- ឈ្មោះ ស៉ឹប ផល្លី ភេទប្រុស អាយុ៣៨ឆ្នាំ​ -ឈ្មោះ​ លាភ​ កៅ​ ភេទប្រុស​ អាយុ៤៨ឆ្នាំ
៤-ធ្វើកិច្ចសន្យាអោយម្ចាស់ការដ្ឋាន

ចូលខ្លួនបំពេញបែបបទល័ក្ខខ័ណ្ឌឲ្យបានត្រឹមត្រូវនឹងយល់ព្រមធ្វើការផាកពិន័យអន្តរការណ៍ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រង​ និងការធ្វើអាជីវកម្មធនធានរ៉ែ។​

ចំពោះអ្នកគ្រប់គ្រងការដ្ឋានទាំង២នាក់ខាងលើក្រោយពីធ្វើការសាកសួររួច សមត្ថកិច្ចយើង បានធ្វើកិច្ចសន្យាណែនាំអប់រំអោយត្រលប់ទៅលំនៅដ្ឋានវិញ៕

មតិយោបល់