ឧត្តរមានជ័យៈ ទីបំផុតមន្ដ្រីយោធា ដែលបាញ់សម្លាប់ប្រពន្ធ និងស្ដ្រីម្នាក់ទៀត ជាប្រពន្ធយោធា នៅក្នុងអង្គភាពជាមួយគ្នា ហើយបានរត់គេចខ្លួន រយៈពេលមួយថ្ងៃ បានសម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយធ្វើអត្ដឃាត (បាញ់សម្លាប់ខ្លួនឯង) អំទ្បុងពេលកម្លាំងយោធា និងសមត្ថកិច្ចជាច្រើននាក់ ធ្វើការឡោមព័ទ្ធ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។
ជនដៃដល់ឈ្មោះ សឿន កាន់ អាយុ៥៥ឆ្នាំ ឋានៈនាយចំណង់ អត្តលេខ០៧០៤៦២ បម្រើការនៅអង្គភាព វរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤។
មន្ដ្រីយោធារូបនេះ បានយកកាំភ្លើង AK ដែលខ្លួនបានស្ពាយទៅជាមួយ និងមាន ១២០គ្រាប់ជាប់ក្នុងខ្លួន បានបាញ់សម្លាប់ខ្លួនឯងតែម្ដង។
សូមបញ្ជាក់ ខណៈដែលត្រូវទ្បោមព័ទ្ធ ជនដៃមិនព្រមស្ដាប់តាមសមត្ថកិច្ចទ្បើយ បានបាញ់តទៅកាន់សមត្ថកិច្ចថែមទៀត សំណាងល្អពុំបណ្ដាលឲ្យមានអ្នករងរបួសនោះទេ៕
មតិយោបល់