(Reuter) កិច្ចព្រមព្រៀងបទឈប់បាញ់គ្នាដែលប្រទេសអេហ្ស៊ីបជាអ្នកសម្រុះសម្រួលរវាងអ៊ីស្រាអែល និងក្រុម Hamas បានចាប់ផ្តើមនៅថ្ងៃសុក្រនេះ ហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសន្យាថា នឹងផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ Gaza Strip បន្ទាប់ពីត្រូវបានបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតនៅកំឡុងពេលជាច្រើនឆ្នាំ។
ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់បានចេញដើរតាមដងផ្លូវនានានៅតំបន់ Gaza បន្ទាប់ពីបានពួនដោយការភ័យខ្លាចចំពោះការបាញ់គ្រាប់ផ្លោងរបស់អ៊ីស្រាអែលអស់រយៈពេល១១ថ្ងៃ។ មេក្រូបានបញ្ចេញសំលេងពីវិហារអ៊ីស្លាមដោយមានពាក្យស្លោកថា “ការទទួលបានជ័យជំនះដោយការតស៊ូដើម្បីដណ្តើមទឹកដីពីការកាន់កាប់របស់ (អ៊ីស្រាអែល) បានសម្រេច ក្នុងកំឡុងពេល សង្គ្រាម “’Sword of Jerusalem”។
បទឈប់បាញ់នឹងចូលជាធរមានម៉ោង ២ រំលងអាធ្រាត ថ្ងៃព្រហស្បតិ៍ ខណៈដែលគ្រាប់រ៉ុក្កែតរបស់ ប៉ាឡេស្ទីនបានបន្តបាញ់ ហើយអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមដែនអាកាសយ៉ាងហោចណាស់មួយដងផងដែរ។
ភាគីនីមួយៗបាននិយាយថា ខ្លួនបានត្រៀមរួចរាល់ហើយដើម្បីតបតចំពោះការរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយដោយភាគីម្ខាងទៀត។ ទីក្រុង Cairo បាននិយាយថា ខ្លួននឹងបញ្ជូនគណៈប្រតិភូចំនួន ០២រូប ដើម្បីឃ្លាំមើលបទឈប់បាញ់នេះផងដែរ។
អំពើហឹង្សាបានផ្ទុះឡើងនៅថ្ងៃទី ១០ ខែឧសភាដែលបង្កឡើងដោយកំហឹងរបស់ប្រជាជនប៉ាឡេស្ទីនចំពោះអ្វីដែលពួកគេបានយល់ឃើញនៅពេលដែលអ៊ីស្រាអែលបានរារាំងសិទ្ធិរបស់ពួកគេនៅក្នុងក្រុង Jerusalem រួមទាំងអំឡុងពេលប្រឈមមុខរវាងនគរបាលជាមួយក្រុមបាតុករនៅវិហារអ៊ីស្លាមអាល់អាសាក្នុងអំឡុងខែតមអាហារបុណ្យរ៉ាម៉ាដាន។
ការប្រយុទ្ធគ្នានេះធ្វើឱ្យប្រជាជនប៉ាឡេស្ទីនជាច្រើននាក់នៅហ្គាហ្សាមិនអាចប្រារព្ធពិធីបុណ្យ Eid al-Fitr ដើម្បីបញ្ចប់បុណ្យរ៉ាម៉ាដានឡើយ។ កាលពីថ្ងៃសុក្រពិធីបុណ្យ Eid al-Fitr ដែលត្រូវបានពន្យារពេលនោះត្រូវបានប្រារព្ធធ្វើឡើងនៅទូទាំងតំបន់ហ្គាហ្សា ៕
មតិយោបល់